ថៃ៖ គឺជាភាពជោគជ័យមួយទៀត ក៏ដូចជាបានធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ សម្រាប់ តារាសម្ដែងស្រី Margie និងស្វាមី ដែលបានចេញមកបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះដ៏ស្រស់ស្អាតរបស់ខ្លួន ដែលមានការរៀបចំបានយ៉ាងល្អ ផងដែរ។
នៅក្នុងនោះ គូស្វាមីភរិយាមួយគូនេះ បាននាំទៅមើល បន្ទប់ស្លៀកពាក់ ដែលបន្ទប់មួយនេះ មានការរៀបតុបតែងយ៉ាងធំទូលាយ បង្ហាញឲ្យឃើញពីទូដាក់អីវ៉ាន់ យ៉ាងប្រណីត មានចែកជាផ្នែកៗដាក់របស់របរ ទៅតាមម៉ាកល្បីៗជាច្រើន ទាំងកាបូប និងសម្លៀកបំពាក់។ ហើយសម្រាប់បន្ទប់ស្លៀកពាក់នេះ អាចនិយាយបានថា វាដូចជា ហាងលក់សម្លៀកបំពាក់តូចមួយ ដោយសារតែការស្តុកទុកសម្លៀកបំពាក់របស់ស្វាមី ព្រមទាំងរូបនាង ហាក់ដូចជាមិនគ្រប់គ្រាន់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ បន្ទប់ទឹកមានទំហំធំទូលាយល្មម មានការរៀបចំ អាងលាងមុខបែងចែកជា ២ កន្លែងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្ភារៈដែលប្រើសម្រាប់ធ្វើអាងលាង គឺថ្មម៉ាប ដែលជួយធ្វើឲ្យមើលទៅកាន់តែមានភាពស្រស់ស្អាត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]