ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រី កញ្ញា រចនា រ៉ាវ៉ាឌី ត្បិតតែជាតារាពន្លកថ្មី ដែលទើបតែប្រឡូកក្នុងវិស័យភាពយន្តរយៈជាង ៥ ទៅ ៦ឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែយើងឃើញថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែង ។

លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយើងចាប់ភ្លឹកមកមើលរូបថតមួយចំនួនដែលតារាស្រីរូបនេះ ទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពេលថ្មីៗនេះ ឃើញថា រូបភាពទាំងនោះ មើលទៅ រ៉ាវ៉ាឌី ពិតជាស្អាតឡើងដូចតុក្កតាយ៉ាងដូច្នោះ នៅពេលនាងស្លៀកឈុតពណ៌ទឹកសមុទ្រ ឈរបង្ហាញសាច់សខ្ចីជាមួយស្នាមញញឹមយ៉ាងស្រស់បំព្រង វាពិតជាទាក់មានមន្តស្នេហ៍ខ្លាំង រហូតហ្វេនៗឃើញហើយនាំគ្នាខមិនពាក្យសរសើរជាហូរហែ៕  

សូមទស្សនារូបភាពខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]