រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីទម្លាយរឿងចែកផ្លូវគ្នាជាមួយនឹងស្វាមីរួចមក អ្នកនាង ទ្រី ដាណា សេដ្ឋីចិត្តធម៌ដែល មហាជនធ្លាប់បានស្គាល់ ហាក់ប្រើជីវិតមានចំហាយក្តីសុខជាខ្លាំង ក្នុងនោះគេឃើញ អ្នកស្រីតែងរាំលេងសើចសប្បាយ ជាពិសេសលើកទឹកចិត្តស្ត្រីមេម៉ាយគ្រប់គ្នា ឲ្យរីករាយនឹងជីវិតគ្មានដៃគូផងដែរ។
ចំណែកឯ អាកប្បករិយានិងចរិករបស់ អ្នកនាង ទ្រី ដាណា វិញ ត្រូវមហាជនខ្មែរជាច្រើន ផ្ទុះការពេញចិត្តជាខ្លាំង ជាសេដ្ឋីលុយវាល់លានដុល្លារ ប៉ុន្តែអ្នកនាង ពិតជាប្រើជីវិតសាមញ្ញ មិនលើកតម្លើងខ្លួន ចូលចិត្តជួយអ្នកក្រីក្រ ដោយគ្មានការរើសអើង គួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលពីអតីតកាល ជំនាន់រូបនាងមិនទាន់ផ្ទុះប្រជាប្រិយភាពដូចពេលបច្ចុប្បន្ននោះ អ្នកនាង ទ្រី ដាណា ក៏មានចរិកគួរឲ្យស្រឡាញ់ និងរីករាយ ជាមនុស្សសម្តីផ្អែមធ្វើឲ្យគេឯងចូលចិត្ត ទាំងពីដើមមកម្លេះ ហេតុនេះហើយ ទើបធ្វើឲ្យបច្ចុប្បន្ននេះ រូបនាងស្ទើរតែមាននាមជាតារាមួយមុខបន្ថែមទៀតទៅហើយ ព្រោះទៅដល់ទីណា ក៏មានមហាជនរីករាយស្វាមគន៍ ស្រឡាញ់និងសុំថតរូបជាមួយហូរហែ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]