បរទេស៖ ថ្មីៗនេះ Vivienne និង Knox ដែលត្រូវគេស្គាល់ថា ជាកូនរបស់ តារាស្រី Angelina Jolie ត្រូវបានគេប្រទះឃើញ ដើរទិញភីហ្សាជាមួយមិត្តភក្ត និងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការបង្ហាញខ្លួនរបស់ពួកគេ ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ដូចដែលបានសង្កេតឃើញ ចំពោះ Vivienne បានតុបតែងខ្លួន ដោយបានពាក់អាវយឺត ខោខូវប៊យទាន់សម័យ ព្រមទាំងចងសក់របស់នាងយ៉ាងស្អាតបាត ទៀតផង។ បើទោះបីជា នាងមានអាយុត្រឹមតែ ១៣ ឆ្នាំក៏ដោយ ប៉ុន្តែ Vivienne ត្រូវបានគេនិយាយថា មានរូបរាងកាយធំ មានជើងវែង និងរាងកាយល្អឥតខ្ចោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក៏បានចាប់អារម្មណ៍ទៅលើរូបនាង ដោយសារតែកូនស្រីពៅរបស់ Angelina Jolie ម្នាក់នេះ មានមុខមាត់ស្រដៀងនឹងបងស្រី Shiloh ខ្លាំងណាស់៕
ប្រភព៖ Ngoisaio.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]