ថៃ៖ រឿងរ៉ាវ នៃការស្លាប់របស់តារាស្រី Tangmo tida កំពុងក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម ពីសំណាក់មហាជន នៃការស្លាប់យ៉ាងអណោចអធ័ម ពិតជាអាសូរពន់ពេក នៃការកើតហតុភ្លាមៗ ជីវិតមិនទៀងបែបនេះ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ​ មានការសង្ស័យជាច្រើន នៃរឿងរ៉ាវ ពីក្រោយ នៃការស្លាប់ របស់តារាស្រីរូបនេះ​ ជាមួយនឹងចំណុចគួរឲ្យសង្ស័យជាច្រើន កាន់តែចាប់ទៅទៀត ក្រោយពីបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកគ្រប់គ្រងTangmo និយាយចេញមកដូចមិនសម កាន់តែធ្វើឲ្យមានការសង្ស័យថែមទៀត ថាអ្នកគ្រប់គ្រង ដែលត្រូវបានគេស្គាល់ជា មិត្តភក្តិ ២០ឆ្នាំ របស់ Tangmo មានចិត្តមិនត្រង់ជាមួយនឹងនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នៅលើអ្នកនិយាយលេងអ៉ីនធឺណែត បានធ្វើការជីកកកាយ នៃរូបភាពចាស់ៗ បានក្លាយជាចំណុចរសើប ជាមួយចំណុចសង្ស័យ ថា Gatick ដែលជាមិត្ត ក៏ដូចជាអ្នកគ្រប់គ្រងនោះ ព្យាយាមកូពី​ ព្យាយាមធ្វេីត្រាប់ ឲ្យដូច Tangmo។

តួយ៉ាង រូបភាពទាំងនោះ ដែលគេបង្ហោះ ប៉ុន្មានសន្លឹក ពិតជាថា Gatick ចង់ដូច Tangmo ខ្លាំងតែម្តង មិនថា ការស្លៀកពាក់ ការស្តាយ៍ក្នុងការថតរូប ដោយហេតុនេះ ត្រូវបានមហាជន លើកឡើងថា ពិតទេ​ដែលរូបនាង គ្មានភាពស្មោះត្រង់ទៅ Tangmo នៃមិត្តភាពទៅដល់ ២០ឆ្នាំ បូករួម ចម្លើយឆ្លើយបំភ្លឺ ឡើងស្រពិចស្រពិល តើអាចទេ ការស្លាប់របស់តារាស្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងរូបនាងដែរ?

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]