ពិភពលោក៖ ស្របពេលដែលការប្រឈមមុខដាក់គ្នារវាងអ៊ុយក្រែន និងរុស្សីនៅបន្តកើតមាន និងស្ថិតនៅក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសបស្ចឹមលោក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters បានបញ្ជាក់ថាលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ដាក់ការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃអាទិត្យនេះ​ ដើម្បីជាសញ្ញាមួយផ្ញើសារទៅកាន់ពិភពលោក។

សូមបញ្ជាក់ផងដែរថា នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រង់សម្តីលោក វ្ល៉ាឌីមៀ ពូទីន

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានព្រឹត្តិការណ៍ពិភពលោក និងក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយ ព្រមទាំងប្រជាជននៅជុំវិញពិភពលោកបានសម្តែងមតិដោយសង្ឃឹមថា កិច្ចជំនួបប្រជុំរវាងរុស្សី និងអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅបេឡារុស និងទទួលបានសញ្ញាវិជ្ជមានសម្រាប់អ៊ុយក្រែន និងពិភពលោកទាំងមូល៕

លោក វ្ល៉ាឌីមៀ ពូទីន
ផែនទីភូមិសាស្រ្តប្រទេសអ៊ុយក្រែន
ប្រភពReuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]