ចិន៖ ថ្មីៗនេះ យោងតាមទំព័រSina បានបង្ហាញថា បន្ទាប់ពីថតរឿងថ្មីពេញមួយថ្ងៃរហូតដល់យប់ កាលពីថ្ងៃទី ២២ កុម្ភៈ ភ្លាមៗនោះ តារាសម្ដែងស្រី Angelababy ក៏បានប្តូរសម្លៀកបំពាក់ ដើម្បីទៅជួបកូនប្រុសរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបាននាំកូនសំណព្វចិត្តរបស់ខ្លួន ទៅហាងលក់ទំនិញមួយកន្លែង។ ជាពិសេស ដោយស្ថិតក្នុងវ័យ ៥ ឆ្នាំ កូនប្រុសដ៏គួរឲ្យស្រលាញ់របស់នាង បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើក រត់លេងគ្រប់ទីកន្លែង ខណៈដែលអ្នកម្ដាយ បានដើរតាមពីក្រោយជាមួយនឹងរបស់របររបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅប៉ុន្មានថ្ងៃមុននេះ អ្នកប្រមាញ់រូបថត បានចាប់យករូបភាព Angelababy នាំកូនប្រុសរបស់នាង ទៅកម្មវិធីប្រគុំតន្ត្រី ដោយបានអង្គុយលើភ្លៅម្តាយយ៉ាងស្ងៀមស្ងាត់ ផងដែរ៕
លើសពីនេះ ខាងកាសែត Sohu បានលើកឡើងថា ជីវិតរបស់ Angelababy គឺតែងតែផ្តោតលើការងារ និងកូនប្រុសរបស់នាង ជានិច្ច។ ហើយក្រោយពីម៉ោងធ្វើការ នាងក៏បានត្រឡប់មករកកូនវិញ ដែលធ្វើឲ្យទស្សនិកជន បានសរសើរនាងថា ជាម្តាយដ៏ល្អ មិនធ្វេសប្រហែសចំពោះកូន បើទោះបីជាមានការងាររវល់ ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]