ភ្នំពេញ៖ យប់មិញនេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បី Beat The Best បានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រ Beat The Final Round 1 ដែលជាវគ្គផ្តាច់ព្រ័ត្រដំណាក់កាលទី១។

នៅក្នុងវគ្គ Beat The Final Round 1 នេះ កម្មវិធីនឹងបើកទទួលសារគាំទ្រមួយសប្តាហ៍ពេញតែម្តង ដើម្បីរកឲ្យ ឃើញនូវបេក្ខជនដ៏មានសមត្ថភាព និងមានប្រជាប្រិយបំផុត ដើម្បីប្រកួតយកពានរង្វាន់ដ៏អស្ចារ្យរបស់កម្មវិធី Beat The Best នារដូវកាលទីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ ម៉េងលី - អ៊ីម ថៃ - សួ វិចិត្រ - ឈាន ជាលឿយ ដែលអ្នកទាំង4 សុទ្ធតែជាបេក្ខភាពបុរស សុទ្ធតែមានសមត្ថភាពខ្លាំងមិនធម្មតា។

អ្នកគាំទ្រទាំងអស់អាចបោះឆ្នោតជូនបេក្ខជនដែលខ្លួនពេញចិត្តឲ្យក្លាយជាម្ចាស់ជ័យលាភីក្នុងដំណាក់កាលទី១បានមួយសប្តាហ៍ពេញរហូតដល់ថ្ងៃអាទិត្យ ទី6 មីនា 2022 ម៉ោង 8 យប់។

រង់ចាំទស្សនាទាំងអស់គ្នាថា​ តើបេក្ខជនរូបណានឹងក្លាយជាជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យនេះ?

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]