កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ តារាសម្តែង ក៏ដូចជាតារាចម្រៀងដ៏ល្បី Kim Hyun Joong បានប្រកាសដោយផ្ទាល់ទៅកាន់អ្នកគាំទ្រ ក្នុងការសម្រេចចិត្ត ក្នុងការលើកមកនិយាយអំពីជីវិតអនាគត ដែលជ្រើសរើសផ្លូវ រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។

នេះបើតាមប្រភព TV Daily បានរាយការណ៍ថា Kim Hyun Joong នឹងរៀបការជាមួយនារីដែលមិនមែនជាតារាល្បី។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយ​គូ​នេះ​មិន​មាន​គម្រោង​រៀប​ការ​ទេ ដោយសារ​កូវីដ១៩ ដោយក្នុងនោះ ​ក៏​បាន​ពណ៌នា​គូស្នេហ៍​មួយ​គូ​នេះ​ថា​ជា «មិត្ត​សម្លាញ់» ដែល​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ទីភ្នាក់ងារ HENECIA របស់ Kim Hyun Joong បានចេញសេចក្តីថ្លែងការណ៍មួយ និយាយពីដំណឹងនេះមួយនេះ ក៏មានដូចជា ជាហ្វេនៗ ក៏ជូនពរ ឲ្យអ្នកទាំងពីរ ស្រលាញ់គ្នា បានយូរអង្វែងដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]