ភ្នំពេញ៖ អាចនិយាយបានថា ក្បាច់គុនល្បុក្កតោជាស្នៀតក្បាច់គុនដ៏ចំណាស់របស់ប្រទេសកម្ពុជាមានតាំងពីសម័យកាលបុរាណមកម្ល៉េះ។ ពិតណាស់ បើទោះបីស្នៀតគុនមួយនេះជាក្បាច់គុណបុរាណ តែនាពេលបច្ចុប្បន្នគេក៏ឃើញមានអ្នកជំនាន់ក្រោយនៅតែអាចថែរក្សាសម្បត្តិដ៏ចំណាស់មួយនេះបាន គួរឲ្យស្ងើចសរសើរអស់ពីចិត្ត។
យ៉ាងណាមិញ ពីមុនក្បាច់គុណល្បុក្កតោភាគច្រើនគេតែងតែឃើញមានតែមនុស្សប្រុសប៉ុណ្ណោះទៅសិក្សាហាត់រៀន ប៉ុន្តែបច្ចុប្បន្នក៏ឃើញមានមនុស្សស្រីទៅហាត់រៀនមិនចាញ់បុរសឡើយ។ ក្នុងនោះដែរ តាមដែលដឹងគេឃើញមានសិល្បៈការិនីចំនួនពីររូបសុទ្ធសឹងតែចេះក្បាច់គុណមួយនេះ ហើយបានហាត់ចេះយ៉ាងស្ទាត់ជំនាញថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង វាពិតជារឿងដ៏គួរឲ្យមានមោទនភាពដែលស្ត្រីខ្មែរមានចិត្តអំណត់អត់ធ្មត់ប្រឹងប្រែងសិក្សា និងប្ដេជ្ញាតាំងចិត្តអភិរក្សក្បាច់គុនដែលជាកេរ្ដិ៍តំណែលដ៏មានតម្លៃមួយនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ ហើយតារាស្រីពីរូបដែលចេះក្បាច់គុណល្បុក្កតោនោះមានដូចជា៖
១៖ កញ្ញា សំ ថារ័ត្ន
២៖ កញ្ញា ពេជ្រ ចរណៃ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]