ភ្នំពេញ៖ សម្រស់ គឺជារឿងសំខាន់ នរណាៗក៏ចង់បានសម្រស់ផូផង់ ស្រស់ស្អាតដែរ មិនថាវ័យប៉ុនណានោះទេ។ ហើយគ្រឿងសំអាង គឺជាផ្នែកមួយនៃការថែរក្សាសម្រស់ដូចគ្នាដែរ។ កម្មវិធី “ពិព័រណ៍សម្រស់” គឺជាកម្មវិធីដែលមានដាក់តាំងលក់នូវផលិតសម្រស់ជាច្រើនមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពិព័រណ៍សម្រស់នេះ គឺរៀបចំឡើងដោយ 360​ Events សហការជាមួយនឹងផ្សារទំនើបអ៉ីអនម៉លទាំង២ទីតាំង ដែលនឹងមានការតាំងលក់នូវផលិតផលសម្រស់ជាច្រើនមុខដែលមានជាង៦០ម៉ាក មានដូចជា LD, MD, MKH, Master Care, Absolute Newyork, Momo cosmetic, Aishitoto, Bodia spa, TNG cosmetic, Kerrine, YZ Gen, CCE, EEW9, Elna beauty, Klavuu by DJ Nana, SO cute brand, Skin care by Tynin, Tenamyd Cosmetic, Mildimix brand, Queen rose cosmetic, ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៧០ភាគរយឯណោះ ដើម្បីអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ 08 ​មិនា​ខាងមុខនេះ។ កម្មវិធីនេះនាំមកជូនដោយ foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃសមរម្យ រហ័សទាន់ចិត្ត និងឈានមុខគេនៅកម្ពុជា។

ក្រុមការងារពិព័រណ៍សម្រស់នេះរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ 100,000 នាក់ ដែលជាឱកាសសម្រាប់ម៉ាកប្រេនដែលចូលរួមក្នុងពិព័រណ៍អាចផ្សព្វផ្សាយពីប្រេនរបស់ខ្លួន និងអាចទទួលបាននូវអតិថិជនទាំងថ្មីថែមទៀតផង។​ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 7 8 មិនា ឆ្នាំ2022 នៅផ្សារទំនើបអ៊ីអនទាំងពីរទីតាំង ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង​ 9 យប់។ ​ កម្មវិធីពិព័រណ៍សម្រស់នេះ នឹងមានការចូលរួមដោយតារាល្បីៗដូចជា សារាយ​សក្កណា កែវ ពេជ្រពិសី លីម៉ារីណា ទឹម រដ្ឋា អ៊ុន សុធា ដាញ់ ម៉ូនីកា ប៊ើរី លីឡាយ និងតារាល្បីៗផ្សេងទៀត។

លើសពីនេះទៅទៀត អ្នកចូលរួមនឹងមានឪកាសលេងហ្គេមយករង្វាន់នៅតាមស្តង់ មើលការសម្តែងពិសេស ការដើរបង្ហាញម៉ូតពីក្រុម Super Model និងការបកស្រាយបទចម្រៀងពីតារាកិត្តិយសក្នុងកម្មវិធីផងដែរ។ មួយវិញទៀត អ្នកទាំងអស់គ្នាអាចចូលរួមកម្មវិធីនេះដោយសេរី និងអាចទទួលរង្វាន់ពីកម្មវិធីរហូតដល់ទៅ ៣០០ រង្វាន់។

សម្រាប់ព័ត៌មានលំអិតផ្សេងទាក់ទងនឹងការចូលរួម ក៏ដូចជាការដាក់តាំងបង្ហាញផលិតផលក្នុងកម្មវិធីសូមទំនាក់ទំនង Facebook Page ផ្លូវការរបស់ Beauty Fair និង 360 Events ឬតាមរយៈលេខទូរស័ព្ទខាងក្រោម៖ 096 6178050/ 098 5151149/ 096 733 5458៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]