ថៃ៖ មួយរយៈប៉ុន្មានថ្ងៃមកនេះ ករណីនៃការបា.ត់ប.ង់ជីវិតរបស់តារាសម្ដែង Tangmo Nida ដែលបានរកឃើញសា.កស.ពនៅក្នុងទន្លេចៅប្រាយ៉ា បានធ្វើឲ្យគ្រប់គ្នាមានការតាមដានជាហូរហែរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ រឿងរ៉ាវនៃការស្លា.ប់របស់នាង កាន់តែស្មុគស្មាញនិងមានអាថ៌កំបាំងជាច្រើន។ ហើយអ្វី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍កាន់តែ​ខ្លាំង​នោះ ​គឺ​កន្លែង​សម្រាក​ចុង​ក្រោយ​របស់​តារាស្រីរូបនេះ ឬយើងអាចហៅបានថាជាកន្លែងធ្វើបុណ្យស.ពនាងចុងក្រោយ គឺគេធ្វើតាមបែប​អ្នកគោរព​សាសនាគ្រិស្ដ​នៅក្នុងព្រះវិហារមួយ។

Tangmo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូបភាពផ្តាច់មុខជាច្រើនដែលប្រភព kenh14 បានចុះទៅថតផ្ទាល់ នៅពីមុខព្រះវិហារ Rangsit Methodist ដែលជាកន្លែងសម្រាកចុងក្រោយរបស់ Tangmo យើងឃើញថាមានសភាពស្ងប់ស្ងាត់មែនទែន។ ដែល​ព្រះវិហារនេះ ​​​មាន​ទីតាំង​ស្ថិត​ក្នុង​​ស្រុក​ខុងលួង ខេត្ត​ផាធុមថានី (ផ្នែក​នៃ​តំបន់​ទីប្រជុំជន​បាងកក)។ក្នុងនោះដែរ ព្រះវិហារ​នេះ​នឹង​ក្លាយ​ជា​កន្លែង​បូជាស.ព​របស់តារាស្រីដ៏កម្សត់រូបនេះ ហើយនឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនាខាងមុខ។ 

យ៉ាងណាមិញ គិតចាប់តាំងពីម៉ោង ៩ ព្រឹកថ្ងៃទី ២៨ ខែកុម្ភៈនេះមក ពិធីរំលឹកវិញ្ញាណក្ខន្ធផ្សេងៗក៏ត្រូវបានធ្វើឡើងពីសំណាក់សមាជិកគ្រួសារ ខណៈស.ពរបស់ Tangmo ពេលនេះនៅជាប់ធ្វើកោសល្យវិច្ច័យនៅឡើយ។ ហើយគេ​បាន​ដឹង​ថា ពិធីបុណ្យ​ស.ព​របស់​ Tangmo Nida ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ពិធី​សាសនា​គ្រិស្ត ដូចទៅនឹង ការធ្វើពិធីបុណ្យស.ពឪពុករបស់នាងនៅទីនេះដូចគ្នាផងដែរ៕

ប្រភពនិងរូបភាព៖ kenh14

ព្រះវិហារដែលធ្វើបុណ្យ Tangmo
ព្រះវិហារដែលធ្វើបុណ្យ Tangmo
ព្រះវិហារដែលធ្វើបុណ្យ Tangmo
ព្រះវិហារដែលធ្វើបុណ្យ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]