បរទេស៖ យោងតាមសារព័ត៌មាន TMZ បានឲ្យដឹងថាតារាស្រីសេដ្ឋីនី Kim Kardashian កំពុងមមាញឹកនឹងជីវិតដ៏សម្បូរបែប ដោយបានបង្កើនទ្រព្យសម្បត្តិដ៏ច្រើនរបស់នាង បន្ទាប់ពីចំណាយប្រាក់ ៩៥ លានដុល្លារទិញយន្តហោះឯកជនមួយគ្រឿង។

នៅថ្ងៃទី ២៥ ខែកុម្ភៈ តារាស្រីរូបនេះត្រូវបានគេឃើញចុះពីលើយន្តហោះ G65OER ។ នេះគឺជាម៉ាកយន្តហោះដែលមហាសេដ្ឋី Jeff Bezos ចូលចិត្ត។ តារាទូរទស្សន៍ការពិតបានប្រើយន្តហោះឯកជនធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី បន្ទាប់មកត្រឡប់ទៅទីក្រុង Los Angeles សហរដ្ឋអាមេរិកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ម្តាយរបស់កូនទាំងបួន ត្រូវបានគេនិយាយថាបាន ជះលុយបន្ថែម ជួលអ្នករចនាដ៏ល្បីល្បាញពីរនាក់គឺ Tommy Clements និង Waldo Fernandez ដើម្បីតុបតែងផ្នែកខាងក្នុង ដែលផ្នែកខាងក្នុងនៃយន្តហោះត្រូវបានគ្របដោយក្រណាត់ cashmere និងកៅអីស្បែក ដោយយោងតាម TMZ នាងបានចំណាយប្រាក់រាប់សិបលានដុល្លារដើម្បីជួសជុលយន្តហោះថែមទៀតផង៕

ប្រភព​៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

 Kim Kardashian 
យន្តហោះដែលបានទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]