ចិន៖ ថ្មីៗនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅ យោងតាមទំព័រ Sina បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Nicky Wu និង ភរិយា Liu Shishi បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកសរសេរប្លុកម្នាក់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកិត្តិយសរបស់ពួកគេ។ ហើយប្តីប្រពន្ធតារាប្រុសស្រីមួយគូនេះ បានផ្តល់សិទ្ធិពេញលេញដល់មេធាវីដើម្បីធ្វើការដោះស្រាយជាមួយនឹងអ្នកសរសេរប្លុករូបនោះ។

យោងតាម អ្នកតំណាងរបស់ Nicky Wu និង Liu Shishi បានឲ្យដឹងថា អ្នកសរសេរប្លុករូបនេះ បានចេញផ្សាយគំរូសៀវភៅកំប្លែងជាច្រើន ដែលមានខ្លឹមសារប្រឌិត ព្រមទាំងប្រឌិតអំពីជីវិតឯកជនរបស់ពួកគេ ថែមទៀត ដែលបានធ្វើឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តារាសម្តែងទាំងពីរ។ ដូច្នេះហើយ ពួកគេបានសុំឱ្យ អ្នកសរសេរប្លុករូបនេះ ធ្វើការសុំទោស និងបញ្ឈប់ការឈ្លា.ន.ពា.ន លើឯកជនភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ អ្នកសរសេរប្លុកចិនដ៏ល្បីរូបនេះ បានចែករំលែកព័ត៌មានថា ប្ដីប្រពន្ធអ្នកទាំងពីរ ដែលមានវ័យខុសគ្នាច្រើនឆ្នាំ បានលែងលះគ្នា។ ហើយបន្ទាប់ពីព័ត៌មានអវិជ្ជមានអំពីអាពាហ៍ពិពាហ៍ត្រូវបានផ្សព្វផ្សាយ អ្នកទាំងពីរក៏បានចេញមកបដិសេធ ហើយខាងប្រុសក៏បានផ្លាស់ប្តូររូបភាព Profile របស់ខ្លួនជាមួយនឹងចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើដៃ ដើម្បីបញ្ជាក់ថាទំនាក់ទំនងរបស់លោក ជាមួយនឹងភរិយា នៅតែមានសុភមង្គល៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Shishi
Liu Shishi
Nicky Wu និង Liu Shishi
Nicky Wu និង Liu Shishi
Nicky Wu និង Liu Shishi
Nicky Wu និង Liu Shishi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]