ចិន៖ ថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីស៊េរីរូបភាពជាច្រើន របស់ តារាសម្ដែងប្រុស លោក Wallace Chung នៅលើបណ្ដាញសង្គម នៅពេលដែលបានចូលរួមក្នុងកម្មវិធីមួយ ដែលតាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើន ពិតជាមិននឹកស្មានដល់ថា ត្រឹមរយៈដ៏ខ្លីសោះ សម្រស់តារាប្រុសរូបនេះ មានភាពប្រែប្រួលយ៉ាងខ្លាំង។
នៅក្នុងនោះ វាពិតជា បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗថា លោក Wallace Chung ហាក់ដូចជា បានឡើងទម្ងន់ និងមើលទៅធា.ត់ជាងមុន ជាមួយនឹងមុខមាត់មូលដ៏គួរឲ្យភ្ញាក់ផ្អើល។ លើសពីនេះ ដោយសារតែ ស្ទាយ៍សក់វែង បានធ្វើឲ្យតារាប្រុសរូបនេះ មើលទៅដូចជាមនុស្សចាស់មានអាយុច្រើន ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក៏មានហ្វេនៗមួយចំនួន បានលើកឡើងថា មូលហេតុដែល លោក Wallace Chung ឡើងទម្ងន់បែបនេះ អាចដោយសារតែ លោកទើបតែចេញ ពីការសម្រាកយ៉ាងវែងនៃបុណ្យចូលឆ្នាំ។ ម៉្យាងវិញទៀត កាលពីមុន តារាប្រុសរូបនេះ មិនបានបង្ហាញខ្លួនជាញឹកញាប់ ដូច្នេះហើយ ទើបលោកមិនអាចគ្រប់គ្រងរូបរាងកាយបានយ៉ាងល្អ បែបនេះ៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]