បរទេស៖ យោងតាមតួលេខចុងក្រោយរបស់ សារព័ត៌មាន The Sun បានបង្ហាញថា តារាម៉ូដែលស្រី នាង Cara Delevingne អាចរកចំណូលបានជិត ១៣៥ លានដុល្លារ ដោយសារ កម្មវិធីបង្ហាញម៉ូដ ការផ្សាយពាណិជ្ជកម្ម ការសម្ដែងភាពយន្ត អាជីវកម្មអចលនទ្រព្យ រួមទាំងការដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួន ។
នៅក្នុងនោះដែរ បានឲ្យដឹងទៀតថា បច្ចុប្បន្ន តារាម៉ូដែលរូបនេះ កំពុងកាន់តំណែង ជានាយកក្រុមហ៊ុនអចលនទ្រព្យ Harvey White Properties Ltd ដែលបង្កើតឡើងដោយឪពុករបស់នាង គឺលោក Charles Delevingne ។ ហើយទ្រព្យសម្បត្តិសុទ្ធរបស់នាងបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ថា មានការកើនឡើងរហូតដល់ ៧៦ លានដុល្លារ ក្នុងមួយឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ រូបនាងក៏មានភាគហ៊ុនជិត ៦៤លានដុល្លារ ពីក្រុមហ៊ុនផ្ទាល់ខ្លួន គឺ Cara & Co. ។ ជាពិសេស នៅពេលដែលមាន ជំ.ងឺរាតត្បាតបានផ្ទុះឡើង ក្រុមហ៊ុន Cara & Co. នៅតែដំណើរការបានយ៉ាងល្អ និងទទួលបានប្រាក់ចំណេញខ្ទង់ ១៣,១ លានដុល្លារ ទៀតផង។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាម៉ូដែលរូបនេះ តែងតែស្ថិតក្នុងបញ្ជីម៉ូដែលដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោក។ ខណៈដែលខាងទស្សនាវដ្ដី Forbes បានទទួលស្គាល់នាង ថាជាអ្នកមានជាងគេបំផុត នៅចក្រភពអង់គ្លេស៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]