ថៃ៖ ពិតណាស់ ទោះជាមានវ័យកាន់តែច្រើន តែ Nune Woranuch នៅតែជាតារាសម្ដែងម្នាក់ ដែលទទួលបានការពេញចិត្តពីទស្សនិកជន ព្រោះក្រៅពីមានទេពកោសល្យសម្ដែងហើយ តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ និងការលេងខ្លួនកាន់តែទាក់ទាញខ្លាំងឡើង ដើម្បីពញ្ញាក់អារម្មណ៍ហ្វេនៗជានិច្ច។
ចំពោះលើកនេះវិញ កាន់់តែខុសប្លែកពីរាល់ដង បន្ទាប់ពី Nune បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម កាន់តែប្លែកភ្នែក នៅពេលដែល នាងបានចេញមកជាមួយនឹងស្ទាយ៍ថ្មី ជាមួយនឹងទឹកមុខបែបស្មើៗ បូករួមនឹង សម្លៀកបំពាក់បែបយុវវ័យ ខោខៅប៊យម៉ូតរហែក អាវពាក់កណ្ដាលខ្លួន ជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យដ៏មិនគួរឲ្យជឿ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញហើយ មិត្តភក្តិនៅក្នុងសិល្បៈ និងអ្នកគាំទ្រជាច្រើន បានចូលមកសរសើរគ្រប់ៗគ្នា ពីសម្រស់របស់តារាស្រីរូបនេះ បើទោះបីជាពេលនេះ នាងឈានចូលវ័យ ៤០ ឆ្នាំក៏ដោយ តែនាងនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]