ជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន ដោយក្នុងនោះមាន គោលដៅលើធនាគារជាតិចំនួន៣ រួមទាំងមន្ត្រីកំពូលៗ ៦នាក់ ក្នុងនោះរួមមានប្រធានាធិបតីលោក ពូទីន, រដ្ឋមន្ត្រីការបរទេស លោក ស៊ែរហ្គៃ ឡារ៉ូវ និងរដ្ឋមន្ត្រីការពារជាតិ លោក ស៊ែរហ្គៃ សយហ្គូ (Sergey Shoigu)។
យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានបញ្ជាក់ដូច្នេះថា «យើងបានឯកភាពគ្នា លើភាពចាំបាច់ក្នុងការដាក់ទណ្ឌកម្មដ៏មានថាមពលប្រឆាំងនឹងរុស្ស៊ី»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃអង្គារ៍ ទី១ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន បាននឹងកំពុងបន្ត ដោយកាលពីម្សិលមិញនេះ ក៏មានការបើកកិច្ចប្រជុំចរចារកដំណោះស្រាយនៅក្នុងប្រទេសបេឡារុសថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]