ភ្នំពេញ៖ TikTok ជាគោលដៅឈានមុខសម្រាប់វីដេអូលើទូរស័ព្ទដៃខ្លីៗ ថ្ងៃនេះបានប្រកាសដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលក្នុងកម្មវិធីទូរស័ព្ទ ប្រភេទបង់ប្រាក់ថ្មី ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដបន្ដជួយដល់អ្នកប្រើប្រាស់យល់ដឹងអំពីពិភពឌីជីថលកាន់តែច្បាស់។ មជ្ឈមណ្ឌលនេះបើកសម្ពោធដំណាលគ្នាលើកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ និង Cambodia Academy of Digital Technology ក៏ដូចជាក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកដូចជា LengLeng, JayJay និង Khmerfreelancer នឹងលើកទឹកចិត្ដអ្នកប្រើប្រាស់អោយចុចទៅលើមុខងារពិសេសៗស្ដីពីសុវត្ថិភាពដើម្បីការពារខ្លួនឯង និងអ្នកដទៃក្នុងប្រព័ន្ធអនឡាញ ខណៈទទួលភាពរីករាយជាមួយអត្ថប្រយោជន៍ជាច្រើននៃពិភពឌីជីថល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរតាមរយៈការខិតខំរបស់អ្នកពាក់ព័ន្ធក្នុងសង្គមស៊ីវិល មជ្ឈមណ្ឌលអក្ខរកម្មឌីជីថល នឹងបម្រើជាមុខងារច្រកចេញចូលតែមួយ ដែលពង្រឹងដល់គ្រប់សកម្មភាពអប់រំថ្មីៗទាំងអស់របស់ TikTok ស្ដីពីសុខុមាលភាពផ្លូវចិត្ដ ភាពស្ងប់សុខនៅលើអនឡាញ សុវត្ថិភាពអនីតិជន ការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ និងប្រធានបទអក្ខរកម្មឌីជីថលដទៃទៀត។ មជ្ឈមណ្ឌលក៏នឹងបង្ហាញនូវគន្លឹះអក្ខរកម្មឌីជីថលដោយប្រើប្រាស់វីដេអូ ចំណោទ និងមាតិកាសិក្សាផ្អែកលើសេណារីយ៉ូជាមូលដ្ឋានផងដែរ។ ធនធានទាំងនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយដល់អ្នកប្រើប្រាស់ឱ្យមានភាពឆ្លាតវៃអំពីមាតិកាអនឡាញ ដែលពួកគេជ្រើសរើសប្រឡូកជាមួយ ស្របពេលជាមួយនឹងការបំពាក់ឱ្យពួកគេនូវឧបករណ៍ដើម្បីកត់សម្គាល់ និងរាយការណ៍អំពីព័ត៌មានមិនសមរម្យ បើត្រូវជួបប្រទះ។
រួមជាមួយការបើកដំណើរការ មជ្ឈមណ្ឌលនេះ TikTok ក៏នឹងរៀបចំការផ្សាយនូវវីដេអូជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏ដូចជាសហប្រតិបត្ដិការជាមួយក្រុមអ្នកបង្កើតមាតិកាក្នុងស្រុក ដូចជា LengLeng, JayJay និង Khmerfreelancer ដែលនឹងមកពិភាក្សាអំពីរបៀបក្នុងការឆ្លើយតប និងដោះស្រាយមតិអវិជ្ជមាន ក៏ដូចជារបៀបដែលត្រូវបានកំណត់ដើម្បីជំរុញការយល់ដឹងកាន់តែច្រើនអំពីសុខុមាលភាពឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។
Kyu Kyu Thein ដែលជា Public Policy Manager ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយចំពោះលទ្ធផលចូលទៅកាន់ធនធានអក្ខរកម្មឌីជីថល TikTok ក៏បានពង្រឹងវិធានការប្រឆាំងការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាដែលក្រើនរំឭកភ្លាមៗដល់ក្រុមការងារសុវត្ថិភាពឱ្យបញ្ឈប់បន្ទាន់នូវរាល់មាតិកាបំពាន ទាក់ទងនឹង hashtags មួយចំនួន ក៏ដូចជាសកម្មភាពការពារទិន្នន័យឯកជនភាព ដែលរឹតត្បឹតការប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ចំពោះអ្នកប្រើប្រាស់អាយុក្រោម ១៦ឆ្នាំ ដើម្បីធានាផ្ដល់បទពិសោធន៍ឱ្យស័ក្ដិសមនឹងអាយុរបស់ពួកគេ។
សូមចូលទៅកាន់មជ្ឈមណ្ឌលអក្ខរកម្មឌីជីថល នៅទីនេះ ដើម្បីស្វែងរកបន្ថែមទៀតនូវជម្រើសសុវត្ថិភាពជាច្រើនរបស់ TikTok សម្រាប់កម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]