ថៃ៖ ពិតណាស់ តារាសម្តែងស្រី Mint Chalida មានទំនាក់ទំនងស្នេហាបើកចំហជាមួយនឹងមិត្តប្រុសខ្លួនគឺ លោក Pupaa Taechanarong។ ដោយ ពេលវេលាកន្លងផុតទៅតែមួយស្របក់សោះ ពេលនេះ អ្នកទាំងពីរបានដឹកដៃគ្នា ទៅថតរូបយ៉ាងផ្អែមល្អែម ក្នុងថ្ងៃគម្រប់ខួបលើកទី ១០ដែលបានសេពគប់គ្នា។
គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរ បានបង្ហាញរូបភាពជាគូ ជាមួយនឹងរៀបចំបែបសាមញ្ញជាទីបំផុត ដោយក្នុងនោះ គេឃើញអ្នកទាំងពីរគ្រាន់តែ ពាក់អាវគូស្នេហ៍ពណ៌សខ្មៅដូចគ្ន តែប៉ុណ្ណោះ។ តែអ្វីដែលពិសេសនោះគឺ ស្នាមញញឹមពីចិត្តរបស់ពួកគេ រូមផ្សំជាមួយនឹងទេសភាពដើមផ្កាសាគូរ៉ា បានធ្វើឲ្យរូបថតគូស្នេហ៍អ្នកទាំងពីរកាន់តែស្រស់បំព្រង ស្ទើរតែដូចនឹងរូបថតមុនរៀបការ ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត អ្វីដែលកាន់តែពិសេស សម្ព័ន្ធភាពស្នេហារវាងនាងនិងមិត្តប្រុសកាន់តែផ្អែមល្ហែម ស្រលាញ់គ្នាកាន់តែខ្លាំង បន្ទាប់ពីអ្នកទាំងពីរមានទំនាក់ស្នេហាជាមួយគ្នាអស់រយៈពេលជិត ១០ ឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]