ពិតណាស់ ទាំងបុរស និងស្ត្រីសុទ្ធតែប្រឈមនឹងបញ្ហាសុខភាពរៀងៗខ្លួន។ យ៉ាងណាមិញ ក៏មានជំងឺជាក់លាក់មួយចំនួនតែងតែកើតឡើងជាញឹកញាប់ចំពោះស្រីៗយើងផងដែរ។ ដូច្នេះហើយ ដើម្បីការពារខ្លួនពីហានិភ័យផ្សេងៗ គ្នាយើងគួរយល់ដឹងពីកត្តាប្រឈម ក៏ដូចជារោគសញ្ញាឲ្យបានច្បាស់លាស់ ទើបជាការប្រសើរ។
បញ្ហាសុខភាពទាំង៥ ដែលឧស្សាហ៍កើតលើស្ត្រី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺបេះដូង
ជំងឺបេះដូងជាជំងឺដែលឆក់យកជីវិតស្ត្រីច្រើនជាងគេបំផុត។ រោគសញ្ញានៃជំងឺនេះរួមមាន ឈឺទ្រូង ដកដង្ហើមខ្លីៗ និងខ្សោយដៃទាំង២។ ស្ត្រីអាចនឹងប្រឈមនឹងអាការៈដកដង្ហើមខ្លីៗ ចង្អោរ ឬក្អួត។ យ៉ាងណាមិញ ការអស់រដូវមិនអាចបណ្ដាលឲ្យមានជំងឺបេះដូងឡើយ។ ផ្ទុយទៅវិញ ស្រីៗយើងអាចជួបប្រទះកត្តាហានិភ័យជាក់លាក់ដែលកើតឡើងក្រោយអស់រដូវដូចជា សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងអ័រម៉ូនEstrogenទាបជាដើម។
២. គ្រោះថ្នាក់សរសៃឈាមខួរក្បាល
ជារៀងរាល់ឆ្នាំ បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលប៉ះពាល់លើស្ត្រី ៥៥០ ០០០នាក់ ច្រើនជាងបុរស។ ទោះបីជារោគសញ្ញាប្រែប្រួលអាស្រ័យលើមូលហេតុបង្កនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ពិតមែន ប៉ុន្តែរោគសញ្ញាសំខាន់ៗរួមមាន ពិបាកនិយាយស្ដី និងស្ពឹកនៅចុងដៃចុងជើង។ ចំណែកឯជំងឺបម្រុងក្រឡាភ្លើង ដែលសម្គាល់ដោយបញ្ហាសម្ពាធឈាមខ្ពស់អំឡុងពេលពពោះ ក៏អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដូចគ្នា។
៣. ជំងឺទឹកនោមផ្អែម
ទន្ទឹមនឹងនេះដែរ ជំងឺទឹកនោមផ្អែមក៏បង្កើនហានិភ័យនៃជំងឺបេះដូងដល់ទៅ ៤ដងចំពោះស្ត្រី។ ជាទូទៅ ស្រីៗយើងងាយប្រឈមនឹងផលវិបាកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានជំងឺតម្រងនោម និងជំងឺបាក់ទឹកចិត្ត។ ទន្ទឹមនឹងនេះ ជំងឺទឹកនោមផ្អែមក៏អាចបង្កើនផលវិបាកអំឡុងពេលពពោះ ដូចជារលូតកូន និងកូនខូចទ្រង់ទ្រាយពីកំណើត។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ យើងគួររក្សាទម្ងន់ខ្លួនឲ្យបានសមល្មម ហាត់ប្រាណជាទៀងទាត់ និងឈប់ជក់បារី។
៤. ការបង្ករោគលើផ្លូវទឹកនោម (UTIs)
ជាទូទៅ ការបង្ករោគលើផ្លូវទឹកនោមកើតឡើងនៅពេលដែលមេរោគចូលទៅក្នុងបង្ហូរនោម និងចាប់ផ្ដើមកើនឡើង។ រោគសញ្ញានៃការបង្ករោគលើផ្លូវទឹកនោម រួមមាននោមញឹកញាប់ ឈឺចាប់ពេលនោម ឬរលាកនៅពេលនោម និងទឹកនោមល្អក់។
៥. សុខភាពផ្លូវភេទ
ជាក់ស្ដែង ជំងឺកាមរោគ (STIs)មានច្រើនជាង៣០ប្រភេទ។ ក្នុងចំណោមនោះ មេរោគHPVដែលជាមេរោគបង្កទៅជាជំងឺមហារីកមាត់ស្បូន និងមហារីកជាច្រើនប្រភេទទៀត កើតឡើងទូទៅបំផុត ហើយប្រហែលជា ៨០%នៃបុរស និងស្ត្រីក្នុងវ័យបន្តពូជឆ្លងមេរោគនេះម្ដងក្នុងជីវិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]