ភ្នំពេញ៖ ពិតណាស់ តារាស្រីវ័យក្មេងជា Dancer ក៏ជាតារាចម្រៀង កញ្ញា មីណា សព្វថ្ងៃកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ បើទោះបីជានាងទើបតែប្រឡូកក្នុងវិសិល្បៈក៏ពិតមែន ប៉ុន្តែដោយសារតែទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតដូចកូរ៉េដូច្នេះ ធ្វើឲ្យ មីណា មានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ បើងាកមកមើលពីជីវប្រវត្តិតស៊ូរបស់ តារាស្រីរូបនេះវិញ សឹងតែមិនគួរឲ្យជឿថា មីណា ធ្លាប់ឆ្លងកាត់ជីវិតតស៊ូតាំងពីក្មេង ចេញធ្វើការរកស៊ីតាំងពីអាយុ១២ឆ្នាំ ទាំងដែរសាច់ឈាមនាងមើលទៅមិនសមថាជាគ្រួសារអ្នកមិនធូរធាសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងកម្មវិធី ផ្ទះអ្នកជិតខាង មីណា បានទម្លាយប្រវត្តិតស៊ូរបស់ខ្លួនថា នាងធ្លាប់បានចេញធ្វើការតាំងពីក្មេងអាយុ១២ឆ្នាំ ថែមទាំងធ្វើការមួយថ្ងៃ៣វេនឯណោះ រកតែពេលសម្រាកគ្មាន ថែមទាំងធ្វើទាំងយប់ ចូលម៉ោង១១ ចេញម៉ោង៥ទាបភ្លឺ ទាំងដែលខ្លួនជាក្មេងស្រីអាយុជាង១០ឆ្នាំប៉ុណ្ណឹងសោះ។ ក្រោយមកនាង ក៏ចាប់ផ្តើមចូលហាត់រាំ រហូតមានអ្នកមើលឃើញ ក៏ហៅរាំក្នុងកម្មវិធិម្ដងៗ រហូតដល់គេឯងស្គាល់មកដល់សព្វថ្ងៃ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]