ថៃ៖ អាចចាត់ទុកថា ជាការរិះគន់យ៉ាងខ្លាំងមួយនៅក្នុងសង្គម ទៅលើ Gatick ដែលជាអ្នកគ្រប់គ្រងផ្ទាល់របស់ តារាស្រី Tangmo បន្ទាប់ពីដំណឹងម.រ.ណ.ភាពតារាស្រីរូបនេះ បានកើតឡើង ដែលសំដៅទៅលើបញ្ហាដ៏ស្មុគស្មាញជាច្រើនជុំវិញព្រឹត្តិការណ៍សោកនាដកម្ម រួមទាំង ការព្យាយាមបិទព័ត៌មាន មិនបង្ហាញខ្លួនឲ្យអាជ្ញាធរនៅថ្ងៃកើតហេតុ រួមទាំងបញ្ហានៃពាក្យពេចន៍ផ្សេងៗក្នុងសន្និសីទសារព័ត៌មាន ក្រោយពីរកឃើញសា.ក.ស.ព ។
ប៉ុន្តែ កាលពីថ្មីៗនេះ Gatick បានចេញមកបង្ហោះលើ Instagram ជាលើកដំបូងដោយបានបន្សល់ទុកសារ នៅលើបណ្តាញសង្គម ដោយបានបញ្ជាក់ឲ្យ មនុស្សជាច្រើនដែលបានបង្ហោះរូបភាពស.ព Tangmo ឲ្យឈប់ធ្វើបែបនេះ ព្រោះវាជាការរំ.លោ.ភសិទ្ធិ ដោយសារតែជឿថា វាជាតម្រូវការរបស់ Tangmo ដែលចង់ចាកចេញជាមួយនឹងរូបភាពគួរឲ្យចងចាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Gatick បានសុំឲ្យលុបចោលសកម្មភាពបែបនេះ ដោយបានជឿជាក់យ៉ាងមុតមាំថា តម្រូវការចុងក្រោយរបស់ Tangmo គឺការចាកចេញជាមួយនឹងរូបភាពដែលមិនអាចបំភ្លេចបាន និងបញ្ឈប់ការបំ.ផ្លា.ញ តម្រូវការរបស់ Tangmo ព្រមទាំងមនុស្សដែលស្រលាញ់នាង ទៀតផង។
តែទោះជាយ៉ាងណា ការបង្ហោះមួយនេះ បែរជាបានក្លាយជាការលើកឡើងដ៏ក្ដៅគគុកទៀតហើយ ព្រោះតែនៅក្នុងនោះ ត្រូវបានបិទមិនអាចបញ្ចេញមតិ លើការបង្ហោះបាននោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]