ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធី Miss Teen International Cambodia បានបញ្ចប់ការប្រកួតព្រមទាំងបានស្វែងរកម្ចាស់ជ័យលាភីឯកដល់ទៅពីរូប។ ពិតណាស់ បវរកញ្ញាវវ័យអន្តរជាតិដែលក្លាយជាម្ចាស់ជ័យលាភី គេដឹងថាអ្នកទាំងពីរសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត មានសមត្ថភាពខ្លាំង និងពូកែមិនចាញ់គ្នាប៉ុន្មានឡើយ បើទោះបីអ្នកទាំងពីរនៅវ័យក្មេងបន្តិចមែន។ 

យ៉ាងណាមិញ ទន្ទឹមនឹងការប្រកួតត្រូវបានបញ្វប់ គេក៏ឃើញបវរកញ្ញាTop6 បានជួបជុំគ្នាថតរូបតែងខ្លួនស្លៀកក្នុងសម្លៀកបំពាក់ឃ្យូតៗ មើលទៅស្រស់សោភាគ្រប់ៗគ្នាតែម្ដង។ ក្នុងនោះដែរ ថ្មីៗនេះគេឃើញបវរកញ្ញាចំនួនពីររូបមានដូចជាកញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022 និងកញ្ញា ប៉ុនរ៉ែន ធារីកា MTIC លំដាប់រងទី១ បានទទួលការងារថតTVCជាលើកដំបូងក្នុងវិស័យសិល្បៈផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាបទពិសោធន៍ថ្មីសម្រាប់ការថតTVCជាលើកដំបូង បន្ទាប់ពីជាប់ឈ្មោះក្លាយជាបវរកញ្ញា Miss Teen International Cambodia តែគេឃើញ កញ្ញា សុខ និដាណាត់ និងកញ្ញា ប៉ុនរ៉ែន ធារីកា បានខំប្រឹងអស់ពីសមត្ថភាពធ្វើឲ្យបានល្អផងដែរ។ មិនតែប៉ុណ្ណោះ បើតាមមើលវីដេអូថតក្រៅឆាក គេក៏ឃើញបវរកញ្ញាពីររូបនេះ មានភាពសហការគ្នា ហើយយល់ពីគ្នាច្រើន ទោះថតខុសច្រើនលើកច្រើនសារបន្តិចមែន។ លើសពីនេះទៅទៀត ហ្វេនបវរកញ្ញាពីររូបនេះ ក៏កំពុងរង់ចាំនូវវីដេអូថតTVCរបស់អ្នកទាំងពីរជាលើកដំបូងថាធ្វើបានល្អគម្រិតណាគ្រប់ៗតែម្ដង៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022   
  កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022   
  កញ្ញា ប៉ុនរ៉ែន ធារីកា  លំដាប់រងទី១ Miss Teen International Cambodia 2021
  កញ្ញា ប៉ុនរ៉ែន ធារីកា លំដាប់រងទី១ Miss Teen International Cambodia 2021
  កញ្ញា សុខ និដាណាត់ និងកញ្ញា ប៉ុនរ៉ែន ធារីកា
  កញ្ញា សុខ និដាណាត់ និងកញ្ញា ប៉ុនរ៉ែន ធារីកា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]