ភ្នំពេញ៖ ក្រុម​ហ៊ុន NCX​ ដែលជា​ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 POWER YOUR LUCK ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្នាំនេះ Honda WAVE110 POWER YOUR LUCK រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុននឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និងរីករាយលើគ្រប់ដងវីថី។

តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូហុងដា WAVE110:

- ម៉ាស៊ីនកម្លាំង 110cc ថ្មី!

ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង ផ្តល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅដោយភាពជឿជាក់។
- ចង្កៀងក្រោយរចនាថ្មី!

ទាក់ទាញគ្រប់ក្រសែភ្នែក ងាយស្រួលឃើញគ្រប់ជ្រុងជ្រោយ និងពីចំងាយ បញ្ចេញពន្លឺបានច្បាស់ល្អប្រកបដោយសុវត្ថិភាព។

- សោរសុវត្ថិភាពជាមួយសន្ទះការពារថ្មី!

សោរសុវត្ថិភាព បំពាក់សន្ទះការពារបង្កើនសុវត្ថិភាពទ្វេដង។

- តែមថ្មី! រចនារូបរាងដោយត្បូងដ៏មានតម្លៃ

រចនាយ៉ាងទាក់ទាញលេចធ្លោប្រកបដោយភាពច្នៃប្រឌិតដែលល្អសមសួន បង្កប់នូវអត្ថន័យប្រកដោយសក្តានុពល និងនាំមកនូវសំណាងល្អ។

- កុងទ័រថ្មី! ផ្ទៃរចនាដោយចំណិតត្បូង រំលេចយ៉ាងទាក់ទាញ

រចនាយ៉ាងស្រស់ស្អាតតាមបែបចំណិតត្បូង ភ្លឺច្បាស់ងាយស្រួលមើលគ្រប់ស្ថានភាពនាពេលធ្វើដំណើរ។

- ចង្កៀងបំភ្លឺមុខរូបរាងថ្មី!

ការរចនាចង្កៀងមុខថ្មីដែលមានពន្លឺភ្លឺច្បាស់ បើកបរប្រកបដោយទំនុកចិត្ដ និងគ្រប់ស្ថានភាពផ្លូវ។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ដែលតែមថ្មី! រចនាសម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ

· ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាព
· ពណ៌ក្រហម៖ នាំមកនូវសំណាងល្អ
· ពណ៌ខៀវ៖ ប្រកបដោយភាពក្លៀវក្លា

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម៖
· Website: https://bit.ly/NewWave110_WS
· FB: https://bit.ly/NewWave110_FB
· IG: https://bit.ly/NewWave110_IG
· Tiktok: https://bit.ly/NewWave110_TT
· YouTube: https://bit.ly/NewWave110_YT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]