តាំងពីដើមមក វីរុសកូរ៉ូណាអាចឆ្លងទៅកាន់មនុស្សគ្រប់រូប មិនថាក្មេង ឬចាស់ទេ ហើយស្ត្រីពពោះក៏ចៀសមិនផុតដូចគ្នា។ ក្រៅពីវ៉ាក់សាំងបង្ការកូវីដ-១៩ ឥឡូវនេះយើងអាចប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir ដើម្បីព្យាបាលកូវីដ-១៩ បើយើងឆ្លង។ ចុះស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលបាន ឬអត់ ក្នុងករណីឆ្លងវីរុមួយនេះ?
យោងតាម FDA អាមេរិក បានឲ្យដឹងថា ថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះនោះទេ។ ផ្អែកលើការរកឃើញពីការសិក្សាបន្តពូជនៅលើសត្វ ថ្នាំ Molnupiravir អាចបង្កគ្រោះថ្នាក់ដល់គភ៌ពេលប្រើចំពោះអ្នកមានផ្ទៃពោះ ដូច្នេះថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើអំឡុងពេលពពោះ។ ការសិក្សាលើសត្វកណ្ដុរញី អំឡុងពេលពពោះឃើញមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃដោយមានភាពមិនប្រក្រតីពីកំណើត ឬ អាចឲ្យរលូត ឬ ខូចខាត និងប៉ះពាល់ដល់សរីរាង្គខាងក្នុងរបស់ទារក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក៏ដោយ ថ្នាំ Molnupiravir ក៏អាចត្រូវគ្រូពេទ្យចេញវេជ្ជបញ្ជាដល់ស្ត្រីពពោះដែរ បើសិនជាគ្រូពេទ្យសន្មត់ថា អត្ថប្រយោជន៍នៃការព្យាបាលដោយថ្នាំ Molnupiravir មានខ្ពស់ជាងហានិភ័យ និងពេលគ្រូពេទ្យបានពិគ្រោះណែនាំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមានក្រោយប្រើថ្នាំនេះព្យាបាលជំងឺកូវីដ -១៩ អំឡុងពេលពពោះបានច្បាស់លាស់។
ដូចគ្នានេះដែរ FDA អាមេរិកបានបញ្ជាក់ថា ថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ ក៏មិនត្រូវបានណែនាំឲ្យប្រើលើអ្នកមានអាយុក្រោម ១៨ឆ្នាំ ឬប្រើមុនឆ្លង ឬក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនណែនាំឲ្យប្រើលើសពី ៥ថ្ងៃជាប់គ្នាឡើយ។
ការប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ ក៏មិនណែនាំឲ្យប្រើចំពោះស្ត្រីបំបៅដោះកូនដូចគ្នា ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ពីឥទ្ធិពលថ្នាំទៅលើសុខភាពស្ត្រី និងកូនបៅដោះនៅឡើយ។ ប៉ុន្តែ អត្ថប្រយោជន៍នៃការប្រើប្រាស់ Molnupiravir ក្នុងពេលបំបៅកូនដោយទឹកដោះម្ដាយអាចលើសពីហានិភ័យដែលអាចកើតមាន។ ទោះយ៉ាងណាក៏ដោយ ការពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចប្រើគឺសំខាន់ ដើម្បីចៀសវាងហានិភ័យ និងជ្រើសរើសមធ្យោបាយព្យាបាលផ្សេងដែលស័ក្ដិសមបំផុតសម្រាប់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]