តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកតាមដានព័ត៌មានអំពីមរណភាពរបស់តារាស្រីថៃ Tangmo Nida បានផ្ទុះការភ្ញាក់ផ្អើល និងមានមន្ទិលសង្ស័យយ៉ាងខ្លាំង ជុំវិញរឿងរ៉ាវដែលគួរឲ្យសង្ស័យអំពីអ្នកចាត់ការGatick ចំពោះមូលហេតុដែលនៅពីក្រោយខ្នង ក្រោយពេលដែលស្ត្រីរូបនេះ បានផ្តល់បទសម្ភាសន៍ទាំងពាក់ម៉ាស និងពាក់វែនតា ដោយមានអ្នកខ្លះបានចោទជាសំនួរថាតើ អ្នកចាត់ការរូបនេះ មានទាក់ទងទៅនឹងការស្លាប់របស់Tangmoដ៏ឬទេ ខណ:ដែលមានសាធារណ:មតិខ្លះលើកឡើងថា ទ្រព្យសម្បត្តិនឹងធ្លាក់ទៅកូននាង បន្ទាប់ពីតេងម៉ូស្លាប់។
យ៉ាងណាមិញ ភ្លាមៗនោះ មានប្រភពព័ត៌មានអំពីមិត្តភក្តិក៏ដូចជាបណ្តាអ្នកស្គាលTangmo ជាច្រើនបានអះអាងថា Tangmo បានទិញធានារ៉ាប់រ៉ងការពារជីវិតមួយដែលមានតម្លៃមួយលានបាតពីកម្មវិធីមួយ ដោយតារាស្រីរូបនេះបានដាក់ឈ្មោះ Easter ដែលនាងចាត់ទុកដូចជាកូនចិញ្ចឹមនិងជាកូនស្រីបង្កើតរបស់Gatick ដោយគេជឿថាពេលដែលនាងទទួលមរណភាពទ្រព្យសម្បត្តិ និងលុយធានារ៉ាប់រងនេះនឹងធ្លាក់ទៅលើកូនស្រីរបស់Gatick ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ សមត្ថកិច្ចនិងក្រុមជំនាញបាននឹងកំពុងតែបន្តស៊ើបអង្កេតជុំវិញរឿងនេះ ស្របពេលដែលមហាជន និងអ្នកតាមដានព័ត៌មានសង្គមថៃជាច្រើនបានធ្វើការអំពាវនាវឲ្យមានការរកយុត្តិធម៌ឲ្យTangmo ឲ្យបានឆាប់រហ័ស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]