ចិន៖ បន្ទាប់ពីមានចចាមអារ៉ាមថា គូស្វាមីភរិយា តារាស្រី Liu Shishi និង លោក Nicky Wu បានលែងលះគ្នាភ្លាមៗ ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភនោះ ស្រាប់តែលោក Nicky Wu បានចេញមកបដិសេធចំពោះពាក្យចចាមអារ៉ាមនេះ ព្រមទាំងបានបញ្ជាក់ថា លោក និងភរិយា នៅតែមានសុភមង្គលជានិច្ច។
ជាមួយគ្នានេះ ដោយយោងតាម ទំព័រ Sina ស្រាប់តែមានការចែករំលែករូបភាពពីអ្នកលេងអ៊ីនធើណេតម្នាក់ ដោយនៅក្នុងនោះគឺជារូបភាពដ៏គួឲ្យចាប់អារម្មណ៍មួយ ទៅលើសកម្មភាពរបស់ប្ដីប្រពន្ធ លោក Nicky Wu និង Liu Shishi ខណៈដែលអ្នកទាំងពីរ បានទៅហាងកាហ្វេដ៏ល្បីមួយក្នុងទីក្រុងសៀងហៃ ដោយជំនួយការនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រូបភាពទាំងនោះ បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែមរបស់ លោក Nicky Wu នៅពេលដែលប្រពន្ធរបស់ខ្លួន កំពុងតែរវល់ពាក់អាវ ហើយរូបលោកក៏បានព្យាយាមបិទបាំង និងជួយប្រពន្ធពាក់អាវទៀតផង ។ ក្រៅពីនេះ អ្នកគាំទ្រ ថែមទាំងបានឃើញចិញ្ចៀនរៀបការនៅលើម្រាមដៃរបស់តារាសម្ដែងប្រុសរូបនេះផងដែរ។
យ៉ាងណាមិញ តាមរយៈនេះ អាចបញ្ជាក់ឲ្យឃើញថា ជីវិតអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពសុខសាន្ត និងសុភមង្គលជាខ្លាំង គ្មានការផិ.តក្ប.ត់ លែងលះគ្នា ដូចពាក្យចចាមអារ៉ាម ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]