ភ្នំពេញ៖ ក្នុងអំឡុងពេលប្រកួតMiss Teen International Cambodia មានបេក្ខនារីជាច្រើនមានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទីផងដែរ។ លើសពីនេះទៅទៀត បើក្រឡេកទៅមើលបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាTop6 គេឃើញថាអ្នកទាំង៦រូបនោះសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងមានមត្ថភាពខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ ទោះបីអាយុខុសគ្នាត្រឹមមួយទៅពីរឆ្នាំក៏ពិតមែន។
ក្នុងនោះដែរ បើប្រឡេកទៅមើលMiss Teen International Cambodia លំដាប់រងទី២កញ្ញា ណូ ហ្វារីដា គេដឹងថាកាលអំឡុងពេលប្រកួតមានអ្នកគាំទ្រច្រើន និងមានភាពលេចធ្លោសឹងគ្រប់វគ្គតែម្ដង។ លើសពីនេះទៅទៀត យុវតីរូបនេះមានទាំងសមត្ថភាព ចំណេះដឹង និងរូបសម្រស់ស្រស់សោភាបែបស្រទន់គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ស្របពេលទទួលបានចំណាត់ថ្នាក់លំដាប់រងទី២នៃបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា កញ្ញា ណូ ហ្វារីដា កាន់តែមានរូបសម្ផស្សផូរផង់ជាងមុនថែមមួយកម្រិតទៀត។ ហើយថ្មីៗនេះបវរកញ្ញាលំដាប់រងទី២រូបនេះ បានថតរូបតុបតែងខ្លួន ស្លៀកក្នុងសម្លៀកបំពាក់ច្នៃថ្មី ឃើញថានាងពិតជាស្អាតប្លែកជាងមុន ហើយមានមន្តស្នេហ៍ទាក់ទាញតែម្ដង។ ពិតណាស់ ទោះបីជាចំណុចចាប់ផ្ដើមដំបូងក្នុងវិថីសិល្បៈ តែនាងទទួលបានពាក្យសរសើរពីរូបសម្រស់នាង និងមានហ្វេនជាច្រើនគាំទ្រផងដែរ៕
ប្រភពរូបភាព៖ Bong Phea
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]