អុីស្រាអ៊ែល៖ ខុសប្លែកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតដែលបានផ្តល់ជំនួយជាគ្រឿងសព្វាវុធ និងយន្តហោះចម្បាំងជាដើមនោះ អុីស្រាអ៊ែលកាលពីពេលថ្មីៗនេះ យោងតាមប្រភពពីសារព័ត៌មានដ៏ល្បីក្នុងប្រទេសអុីស្រាអ៊ែលបានរាយការណ៍ថា អុីស្រាអែលបានផ្ដល់ជំនួយមនុស្សធម៌ចំនួន១០០តោនសម្រាប់ប្រជាជនអ៊ុយក្រែនរួមមានឧបករណ៍ បន្សុទ្ធទឹក ថ្នាំពេទ្យ តង់ ភួយ និងឧបករណ៍ផ្សេងទៀត ដែលត្រូវការចំបាច់ស្របពេលដែលប្រជាជនអ៊ុយក្រែន កំពុងរត់ភៀសខ្លួន និងគ្មានជម្រកសម្រាប់ស្នាក់នៅ។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២នេះ ចម្បាំងរវាងអ៊ុយក្រែន និងរុស្សីមានរយ:ពេលជិត១សប្តាហ៍ហើយ ដោយប្រជាជនអ៊ុយក្រែនជាច្រើនលាននាក់បានជម្លៀសខ្លួនរត់គេចពីភ្លើងសង្រ្គាមដែលកំពុងតែឆាបឆេះ ខណ:ដែលសហគមន៍អន្តរជាតិកំពុងថ្កោលទោសរុស្សីអំពីរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ជំនួបរវាងអ៊ុយក្រែន និងរុស្សី នៅបេឡារុស នឹងបន្តរៀបចំ ខណ:ដែលមហាជន និងប្រជាជនអ៊ុយក្រែនជុំវិញពិភពលោកបានអំពាវនាវឲ្យបញ្ចប់សង្រ្គាមមួយនេះជាបន្ទាន់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]