បរទេស៖ កាលពីប៉ុន្មានខែមុន ​មន្ត្រី​សន្តិសុខ​នៃ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​បាន​ចេញ​ដីកា​ចាប់ខ្លួន​តារា​សម្តែង តារាចម្រៀង និង​តារា​ល្បី​ៗ​ក្នុងប្រទេស ​ចេញមក​ធ្វើ​ចលនា​ប្រឆាំង​រដ្ឋប្រហារ ដោយ​ពួកគេ​ភាគច្រើន​ញុះញង់​ឱ្យ​មានការ​បះបោរ ដួលរលំរាជរដ្ឋាភិបាល។

ដោយក្នុងនោះ ក៏មាន​សេចក្តី​រាយការណ៍​ថា លោក Paing Takhon  កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ Insein ក្នុងទីក្រុង yangon ដោយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំដោយតុលាការយោធា និងបង្ខំឱ្យធ្វើការធ្ងន់នៅក្នុងពន្ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែកាលពីថ្មីៗនេះ កាលពី ថ្ងៃ​ទី​២ ខែ​មីនា មាន​សេចក្តី​រាយការណ៍​ពី​ក្រុម​ប្រឹក្សា​យោធា​បាន​ប្រកាស​ប្រាប់​លោក Paing Takhon និង​មិត្តភ័ក្តិសិល្បៈ ភូមា ៦​ នាក់​ផ្សេង​ទៀត ​ក៏​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដែរ ដែលដំណឹងនេះ ពិតជាបានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រសប្បាយចិត្ត​ និងលែងព្រួយបារម្ភដូច្នេះដែរ៕

ប្រភព៖ entertain

សូមទស្សនារូបភាពខាងក្រោម៖

 Bai Thakon
 Bai Thakon
 Bai Thakon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]