ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលដែលភ្លើងសង្រ្គាម និងការប្រឈមមុខដាក់គ្នារវាងអ៊ុយក្រែន និងរុស្សី កំពុងតែឡើងកម្តៅ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទៅកាន់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយសំអាងលើការបារម្ភពីស្ថានភាពសន្តិសុខនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សីកំពុងតែបន្ត ខណ:ដែលប្រទេសធំៗនៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរនោះបានប្រកាសថ្កោលទោស និងដាក់ទណ្ឌកម្មដ៏រុស្សីយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណ:ដែលមេដឹកនាំរុស្សីបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនត្រៀមអាវុធរៀបចំជើងនុយក្លេអ៊ែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]