រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងវ័យក្មេង វីរៈ និច ត្រូវមហាជនខ្មែរផ្ទុះការពេញចិត្តនិងគាំទ្រជាខ្លាំង មានទាំងទេពកោសល្យច្រៀងយ៉ាងពិរោះហើយនោះ សូម្បីរូបសម្រស់របស់រូបនាង ក៏ត្រូវហ្វេនៗលួចសរសើរ ស្រស់ស្អាតពីកំណើតថែមទៀតផង។

ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ បើទោះបី ទើបបាត់បង់កូនក្នុងពោះក្តី តែរូបនាងនិងស្វាមី នៅតែរឹងមាំ ព្រមទាំង កសាងទំនុកចិត្តឡើងវិញជាមួយស្នាមញញឹម លើសពីនេះទៅទៀត បើកបង្ហាញគ្រោងផ្ទះវីឡាភ្លោះ សាងសង់ជិតរួចរាល់ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មានវីឡា១ហើយ នៅមិនទាន់ឆ្អែត តារាចម្រៀងស្រីវ័យក្មេងរូបនេះ ឆ្លៀតទៅទិញខុនដូ២ជាន់ នៅជិតផ្លូវ៦០ម៉ែត្រ មួយយូនីត បន្ថែមទៀត ធ្វើឲ្យហ្វេនៗផ្ទុះការសរសើរតារាស្រីរូបនេះជាខ្លាំង នៅក្មេងតែពូកែរកស៊ី អាយុទើប២០ផ្លាយ សល់ឡាន ផ្ទះ ច្រើនថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងវ័យក្មេង វីរៈ និច
  តារាចម្រៀងវ័យក្មេង វីរៈ និច
  តារាចម្រៀងវ័យក្មេង វីរៈ និច
គ្រោងវីឡាសង់ជិតរួចរាល់ របស់តារាចម្រៀង វីរៈ និច
គ្រោងវីឡាសង់ជិតរួចរាល់ របស់តារាចម្រៀង វីរៈ និច
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]