ថៃ៖ នៅតែជារឿងដ៏គួរឲ្យសោកស្ដាយ និងត្រូវបានហ្វេនៗ ក៏ដូចជាមហាជនជាច្រើន តាមដានយ៉ាងខ្លាំង ចំពោះករណីនៃការស្លា.ប់របស់ តារាស្រី Tangmo ដែលមកទល់នឹងពេលនេះ ទាំងក្រុមគ្រួសារ និងមិត្តៗដែលស្រលាញ់នាង ប្រកាសទាមទាររកយុត្តិធម៌ ព្រោះគិតថានេះមិនមែនជាករណីធម្មតាឡើយ។
ដោយឡែក ងាកមកចាប់អារម្មណ៍ចំពោះ អតីតកាលរបស់ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែនឹករឮក និងមានការសោកស្ដាយចំពោះការបាត់បង់ ព្រោះ នាងត្រូវបានគេដឹងថា ជាមនុស្សគួរឲ្យរាប់អាន មានទឹកចិត្តចេះជួយគ្នាទៅវិញទៅមក មិនថាជាមិត្តជិតស្និទ្ធ ឬអ្នកដទៃឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ខាងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ស្រាប់តែបានរាយការណ៍ថា មូលនិធិទស្សនៈពិភពលោកនៃប្រទេសថៃ បានបង្ហោះរូបភាពរបស់ តារាសម្ដែង Tangmo ជាមួយសារកាន់ទុក្ខចំពោះម.រ.ណ.ភាព ព្រោះនាង បានជួយចិញ្ចឹមក្មេងពីរនាក់ទៀត តាមរយៈមូលនិធិទស្សនៈពិភពលោក ជាច្រើនឆ្នាំ ដោយជួយក្មេងទាំងពីរ ឲ្យបានទៅរៀននៅសាលា ទៀតផង។
លើសពីនេះ ខាងអង្គការទស្សនៈពិភពលោក បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា Tangmo បានឧបត្ថម្ភកុមារទាំងពីរនាក់ អស់រយៈពេល ១៥ ឆ្នាំ ទៅហើយ ព្រមទាំងបានចូលរួមក្នុងគម្រោងល្អៗជាច្រើនជាមួយមូលនិធិ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]