តើអាចទៅរួចដែរឬទេ ដែលត្រូវកាត់បន្ថយការគេងពី៧ ឬ ៨ ម៉ោងក្នុងមួយយប់មកនៅសល់ត្រឹមតែ៤ម៉ោងនោះ ហើយអាចធ្វើឲ្យយើងភ្ញាក់ពីគេងមានកម្លាំងឡើងវិញ និងអារម្មណ៍ស្រស់ស្រាយ? ចម្លើយ គឺ ពិតជាអាច ប៉ុន្ដែមិនបានទាំងស្រុងនោះទេ ហើយក៏មិនញឹកញាប់នោះដែរ ព្រោះអាស្រ័យទៅលើលក្ខខណ្ឌសុខភាព និងវ័យ របស់បុគ្គលម្នាក់ៗ។
គ្នាយើងអាចមកសាកល្បងវិធីទាំងនេះ ប្រហែលអាចជួយបានមួយគ្រាៗ ដោយសារភាពរវល់ច្រើន ហើយ ប៉ះពាល់ដល់ពេលវេលាគេងម្ដងកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ហាត់ប្រាណបន្ដិចបន្ដួច
ការហាត់ប្រាណតិចតួច ពី ៥នាទី ទៅ ១០នាទី ជួយដល់សុខភាពផ្នែកខាងក្នុងនៃរាងការ ជួយដល់សរសៃឈាមបេះដូង ដង្ហើម និង ប្រព័ន្ធឈាមក្នុងខួរក្បាល ឲ្យមានដំណើការធម្មតា និងមានរំញោចខ្ពស់។ ក្នុងដំណាក់កាលនេះ បើធ្វើលំហាត់ប្រាណច្រើន អាចមានភាពប៉ះពាល់ដល់ការគេងអ្នកវិញទេ ព្រោះធ្វើឲ្យយើងអស់កម្លាំងខ្លាំង ដែលត្រូវចំណាយពេលកាន់តែយូរដើម្បីគេងទៅវិញ។
២.កុំប្រើឧបករណ៍អេឡិចត្រូនិកមុនពេលគេង
យើងគួរឈប់ប្រើប្រាស់គ្រឿងអេឡិចត្រូនិកឲ្យបានមួយម៉ោង មុនពេលចូលគេង ពន្លឺអាចរំខាន និងប៉ះពាល់ដល់ចង្វាក់ទំលាប់នៃការគេង និងសមត្ថភាពផលិត អ័រម៉ូនម៉េឡាតូនីន(melatonin) នៅក្នុងខួរក្បាល។ ពិសេសទៀត ត្រូវបិទឧបករណ៍ដែលអាចបង្ករជាសំឡេង នៅក្នុងបន្ទប់អ្នកឲ្យអស់ ជៀសវាង ការរំខានពេលកំពុងតែគេង។
៣.បន្ទប់គេងត្រូវតែងងឹត
ក្នុងបន្ទប់គេងយើងត្រូវបិទភ្លើងឲ្យងងឹត មិនត្រូវមានពន្លឺនោះទេ ព្រោះពន្លឺអាចប៉ះពាល់ដល់អ័រម៉ូនម៉េឡាតូនីន នៅក្នុងខួរក្បាល ដែលមានទំនាក់ទំនងខ្លាំងទៅនឹងប្រព័ន្ទគ្រប់គ្រងវដ្ដនៃការដំណើការគេងប្រចាំថ្ងៃ។
៤.កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន
គ្នាយើងអាចដឹងហើយថា សារធាតុកាហ្វេអ៊ីនពិតជាមានសមត្ថភាពអាចជួយឲ្យមានអារម្មណ៍ស្វាង មិនងងុយគេង ហើយអាច ធ្វើ ឲ្យគេងមិនលក់ទៀតផង។ ដូច្នេះមុនពេលចូលគេង គឺមិនគួរញ៉ាំកាហ្វេឡើយ។
៥.កុំញ៉ាំគ្រឿងស្រវឹង
គ្រឿងស្រវឹង មានផលប៉ះពាល់ខ្លាំងទៅលើខួរក្បាល ប្រព័ន្ធប្រសាទ ដែលអាចធ្វើឲ្យខួរក្បាលដំណើរការយឺត និងស្ពឹក។ ដូច្នេះយើងមិនគួរញ៉ាំគ្រឿងស្រវឹងមុនពេលចូលគេងនោះទេ។ ថ្វីត្បិត គ្រឿងស្រវឹងអាចធ្វើឲ្យយើងឆាប់ទន់ភ្នែក ងាយគេងលក់មែន ប៉ុន្ដែប្រសិទ្ធភាពនៃការ គេងនឹងត្រូថយចុះព្រោះតែយើងត្រូវការពេលវេលាយូរដើម្បីបន្សាបជាតិអាល់កុល។
៦.ញ៉ាំអាហារល្អចំពោះសុខភាព
រាងកាយរបស់យើងចាំបាច់ត្រូវការអាហាដែលមានសារធាតុចិញ្ចឹម ជួយទ្រទ្រង់រាងកាយ និងបង្កើនថាមពល។ ជាពិសេសសារធាតុចិញ្ចឹមជួយ ជួសជុលដល់ផ្នែកផ្សេងខ្លះដែលខូចខាត និងបំពេញបន្ថែមនូវចំនុចខ្វះខាត។ យ៉ាងណាមិញ បើរាងកាយរបស់យើងទទួលបានរបបអាហារគ្រប់គ្រាន់ ទាំងស្មារតី និងការគេងអាចកាត់បន្ថយបានខ្លះ ព្រោះតម្រូវការថាមពេលសម្រាប់រាងកាយត្រូវបានបំពេញគ្រប់គ្រាន់ដោយសារធាតុអាហារចិញ្ចឹមល្អហើយ។
៧.ងូតទឹកក្ដៅឧណ្ហៗ
យើងអាចសម្អាតខ្លួននឹងទឹកក្ដៅឧណ្ហៗ ដើម្បីឲ្យកោសិការសាច់ដុំក្នុងខ្លួនប្រាណអាចសម្រួលបានល្អ នឹងមានភាពប្រក្រតី។
៨. លាងមុខ ឬងូតទឹកត្រជាក់
បន្ទប់ទឹក គឺជាគោលដៅយ៉ាងសំខាន់ ក្រោយពេលដែលយើងក្រោកពីគេង។ យើងត្រូវសម្អាតខ្លួន និងមុខដោយទឹកស្អាត ត្រជាក់ល្មម ដើម្បីឲ្យរាងកាយបានទទួលយកនូវភាពស្រស់ស្រាយសម្រាប់ពេលថ្មី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]