ចិន៖ ថ្មីៗនេះ ហ្វេនៗជាច្រើន បានកើតការសង្ស័យចំពោះ លោក Wang Xiaofei ដែលជាអតីតស្វាមី តារាស្រី Barbie Hsu ទៅលើករណីដែលបាននាំមនុស្សស្រីម្នាក់ ទៅលេងកីឡាវាយកូនហ្គោល ខណៈដែលខ្លួន និង អតីតភរិយា កំពុងតែរស់នៅជាមួយគ្នា។

នៅក្នុងនោះ មានការជីកកាយពីរូបថតចាស់ៗរបស់ លោក Wang Xiaofei និងនារីរូបស្រស់ម្នាក់ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំងមានភាពស្រដៀងគ្នាជាច្រើន រវាងរូបភាពទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងរូបថតមួយចំនួន ដែលបានបង្ហាញថា លោក Wang Xiaofei និងនារីរូបនេះ បានលេងវាយកូនហ្គោលជាមួយគ្នា កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន។ ជាពិសេស បើថ្វីត្បិតតែ អ្នកទាំងពីរបានបង្ហោះរូបថតខ្លួនឯងក៏ពិតមែន តែដោយផ្អែកលើពេលវេលា គេសង្កេតឃើញថា ពួកគេនៅទីតាំងតែមួយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង Wang Xiaofei
Barbie Hsu និង Wang Xiaofei
Barbie Hsu និង Wang Xiaofei
រូបភាពសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]