ថៃ៖ ដោយសារតែមានរឿងរ៉ាវដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងករណីរបស់ តារាស្រី Tangmo​ បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍និងតាមដានយ៉ាងកៀកកិត មិនថាជារឿងផ្ទាល់ខ្លួនរបស់នាងកាលពីមុន មិត្តៗរបស់នាង ជាពិសេស ថែមទាំងមានការចាប់អារម្មណ៍ទៅលើសមាជិកគ្រួសារ ទៀតផង ។

ដោយឡែក ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែទំព័រហ្វេសប៊ុករបស់តារាភាពយន្ដមួយ បានបង្ហាញឡើងឲ្យឃើញពីរូបភាពកាលពីមុន របស់ អ្នកស្រី Panida ដែលត្រូវជាម្ដាយបង្កើតរបស់ Tangmo ដោយនៅក្នុងនោះ អ្នកស្រី គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនេះអាចបង្ហាញថា ជារូបភាពដែលក្មេងៗជំនាន់ក្រោយ កម្រនឹងបានឃើញ ដែលកាលពី​សម័យ​នោះ​ អ្នកស្រី គឺជាតារាល្បី និងបានសម្តែងក្នុងរឿងភាគទូរទស្សន៍សខ្មៅមួយរឿង ដែលចេញផ្សាយ ក្នុងឆ្នាំ ១៩៧៤។ ជាពិសេស អ្នកស្រី ថែមទាំងជាតារាម៉ូដែលកំពូលម្នាក់ នៅក្នុងប្រទេសថៃដែលអ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន បានចូលមកសរសើរ​ពី​សម្រស់​​កាល​ពី​ពេល​នោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo និង ម្ដាយ
ម្ដាយ Tangmo កាលពីមុន
ម្ដាយ Tangmo កាលពីមុន
ម្ដាយ Tangmo កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]