រុស្សី៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថាជាមហាសេដ្ឋី និងជាអភិជនរបស់រុស្សីមួយរូប បានចេញមុខមកធ្វើការអំពាវនាវថា ខ្លួននឹងផ្តល់ជាប្រាក់រង្វាន់ចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក ដល់អ្នកណាដែលអាចចាប់ខ្លួន លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហភាពសហព័ន្ធរុស្សីបាន។

យ៉ាងណាមិញ ភ្លាមៗនោះមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានចូលទៅធ្វើការខមិន និងធ្វើការស៊ែរចែករំលែកអំពីព័ត៌មាននេះពាសពេញបណ្តាញសង្គម ហើយព័ត៌មាននេះក៏មានភាពល្បីល្បាញខ្លាំងទាំងនៅក្នុងហ្វេសប៊ុក និងនៅលើTwitter ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនមិនទាន់បានបញ្ចប់ជាស្ថាពរទេ ដោយសមរភូមិនិងការប្រយុទ្ធរវាងប្រទេសទាំងពីរនេះ កំពុងតែបន្តដោយបានឆក់យកអាយុជីវិតមនុស្សនិងប្រជាជនស្លូតត្រង់ ព្រមទាំងទាហានជាច្រើនពាន់នាក់ថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោកវ៉្លាឌីមៀ ពូទីន 
លោកវ៉្លាឌីមៀ ពូទីន 
សារបង្ហោះរបស់មហាសេដ្ឋីរុស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]