ភ្នំពេញ៖ ការប្រកួតស្វែងរកម្ចាស់ជ័យលាភីបវរកញ្ញាMiss Teen International Cambodia ត្រូវបានបញ្ចប់កាលបីចុងខែមករាកន្លងទៅថ្មីៗនេះ។ ដោយច្វាស់ជ៧យលាភីឯកបានទៅលើបេក្ខនារីចំនួនពីររូប ដែលម្ខាស់មកុដ MTIC 2021បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និងMTIC 2022បានទៅលើកញ្ញា សុខ និដាណាត់។ ពិតណាស់ បើក្រឡេកទៅមើលបវរកញ្ញាដែលទទួលបានពាន Miss Charming គឺបានទៅលើបេក្ខនារីមានឈ្មោះ វោត លក្ខិណា នាងមានមានអាយុ១៦ឆ្នាំ ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញផ្ទាល់ផងដែរ។
យ៉ាងណាមិញ បើរម្លឹកដល់ការប្រកួត គេក៏ឃើញម្ខាស់ពាន Miss Charming MTIC 2021រូបនេះ ទទួលបានការគាំទ្រពីមហាជនមិនចាញ់បេក្ខនារីដទៃទៀតប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត គេក៏កាត់សម្គាល់ឃើញកញ្ញា វោត លក្ខិណា មានភាពក្លាហាន ពូកែទាំងការនិយាយ ចំណេះដឹង និងការដើរម៉ូត។ ក្នុងនោះដែរ ពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រនាងបានស្លៀករ៉ូតពណ៌ក្រហមបញ្ចេញសាច់ មើលទៅសាកសម និងស្រស់ស្អាតតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ប្រិយមិត្តជាច្រើនធ្លាប់តែបានតាមដានសកម្មភាពកញ្ញា វោត លក្ខិណា ត្រឹមតែពេលប្រកួតតែងខ្លួនបែបបវរកញ្ញា ប៉ុន្តែបើងាកទៅមើលស្តាយ៍តុបតែងខ្លួនបែបឃ្យូតៗរបស់នាង មើលទៅពិតជាស្រស់សោភា មានមន្តស្នេហ៍សាកសមនឹកជាម្ខាស់ពាន Miss Charmingពិតៗតែម្ដង។ លើសពីនេះទៅទៀត ពេលអ្នកលេងបណ្ដាញសង្គម និងហ្វេននាងផ្ទាល់ឃើញរូបភាពដែលនាងបង្ហោះ បានសរសើរពីសម្រស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]