ចិន៖ ទំព័រ BJH បានរាយការណ៍ថាកាលពីល្ងាច ថ្ងៃទី  ខែមីនា រូបជាច្រើនសន្លឹក ដែលបង្ហោះរូបភាពចុងក្រោយរបស់ Zhang Zhehan ដែលបានប្រទះ នៅព្រលានយន្តហោះមួយ កំពុងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង។

ជាក់ស្តែង មហាជន ក៏ដូចជាហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់តារាប្រុសរូបនេះភ្លាមៗ ដែលនេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​សម្ដែង Zhang Zhehan បង្ហាញ​ខ្លួន​ក្រោយ​លាក់​ខ្លួន​អស់ ៧ ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតដែលបានថតនោះ Zhang Zhehan ពាក់មួកពណ៌ស និងអាវពណ៌ខៀវខាងក្រៅ ដែលកាន់ប្រអប់ហ្គីតាបន្ថែម ជាមួយដំណើរឡើងមានទំនុកចិត្ត​ ក្នុងនោះ តារា​ប្រុស​រូប​នេះ​បាន​បន្ត​ចូល​ហាង​លក់​សម្លៀក​បំពាក់​មួយ​និង​ទិញ​ទំនិញ​នៅ​ទី​នេះ។

ក្រោយឃើញរូបភាពទាំងនេះ គេ​អាច​មើល​ឃើញ​ថា​ លោកមិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ឡើយ ដែលអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលឃើញរូបភាពរបស់តារារូបនេះ ស្រាប់តែត្រលប់មកវិញ ជាមួយភាពរីករាយបែបនេះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]