សេអ៊ូល៖ កាលពីថ្ងៃទី ២ ខែមីនា បណ្តាញសង្គម Twitter ពោរពេញដោយភាពច្របូកច្របល់ ខណៈដែលអ្នកនិយមលេងអ៉ីនធឺណែត បានចែកចាយពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងឈុតខ្លី ៗ នៃការ Live Instagram ចុងក្រោយរបស់ Jeon So Mi ។

កាលពីដើមថ្ងៃនេះ អ្នកផលិតភ្លេងក្នុងផលិតកម្ម YG បានចូលការ Live របស់នាងផ្ទាល់ ហើយចំណាយពេលខ្លះជាមួយអ្នកគាំទ្ររបស់នាងតាមរយៈការផ្សាយផ្ទាល់។ Jeon So Mi កំពុងដើរជុំវិញស្ទូឌីយ៉ូ The Black Label នៅពេលឧប្បត្តិហេតុបានកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលកំពុងផ្សាយផ្ទាល់ Jeon So Mi បានបើកទ្វារទៅកាន់ស្ទូឌីយោដែលមាននរណាម្នាក់កំពុងធ្វើការលើបទចម្រៀង។ ពេលនាងបើកទ្វារភ្លាម តន្ត្រីខ្លាំងៗបានបន្លឺឡើង ដោយបង្ហាញពីផ្នែកមួយនៃបទចម្រៀងដែលមិនធ្លាប់ឮពីមុនមក។

ភ្លាមៗនោះ អ្នកនិយមលេងអ៉ីនធឺណែត ចាប់ផ្តើមទទួលស្គាល់សម្លេង បានបន្លឺឡើង ដែលបានឮ ចេញពីបន្ទប់ នៃសម្លេងនោះ ហើយចាប់ផ្តើមស្មានថាវាជាបទចម្រៀងថ្មីរបស់ក្រុមចម្រៀង BLACKPINK ។

ប្រតិកម្មរបស់ Jeon So Mi នៅពេលឧបទ្ទវហេតុនេះបានកើតឡើង បានបញ្ជាក់ពីអ្នកគាំទ្រថាសម្លេង ដែលលេចធ្លាយតាមរយៈការផ្សាយរបស់នាង គឺពិតជាបទចម្រៀងថ្មីរបស់ BLACKPINK ចាប់តាំងពី គេត្រូវបានបញ្ជាក់ថាក្រុមចម្រៀងស្រីរូបនេហ នឹងត្រលប់មកវិញនៅឆ្នាំនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]