បារាំង៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងនិងសម្ដែង Jisoo របស់ក្រុម BLACKPINK បានធ្វើដំណើទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីដើរម៉ូត Paris Fashion Week ដែលធ្វើឲ្យអ្នកគាំទ្រនៅទីនោះ មានការសម្រុកមកគាំទ្រច្រើនភ្លូកទឹកភ្លូកដីតែម្ដង។
ជាមួយគ្នានេះដែរ ក្នុងឱកាសកម្មវិធីដ៏ធំបែបនេះ Jisoo បានធ្វើខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតពណ៌សលាយឆ្នូតលឿង និងធ្វើម៉ូតសក់ទម្លាក់ត្រង់សាមញ្ញបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាមិនមានការតុបតែងអ្វីច្រើនក៏ដោយ ប៉ុន្តែសម្រាប់ Jisoo នៅតែមានភាពលេចធ្លោ និងស្អាតខ្លាំង ស័ក្ដិសមឈ្មោះជាតារាស្រីដែលស្អាតតាំងពីក្បាលដល់ចុងជើងផងដែរ។ ពិសេស សូម្បីតែគ្រប់រូបភាពដែលអ្នកគាំទ្រ ក៏ដូចជាជាងថតរូបលួចថតនៅពេលនាងដើរ ក៏សម្រស់របស់ Jisoo នៅតែមើលទៅស្អាតគ្រប់ប្លង់ គ្រប់ស្ទាយ៍ អ្នកណាឃើញក៏សរសើរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]