បរទេស៖ ថ្មីៗនេះ តាមរយៈរូបភាពដែលបានបង្ហោះដោយ តារាសម្ដែងជើងចាស់ Joey Wong នៅលើទំព័រផ្ទាល់ខ្លួន ហាក់ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបញ្ចេញរូបរាងដ៏ស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ។​

ក្នុងនោះដែរ ថ្វីត្បិតតែ តារាសម្ដែងស្រីរូបនេះ បានតុបតែងដោយ ស្លៀកសំលៀកបំពាក់បែបធម្មតា ក៏ដោយ តែរូបនាងក៏បានបង្ហាញពីភាពលេចធ្លោ នៅពេលដែលហ្វេនៗបានយកចិត្តទុកដាក់ ក្នុងឈុតអាវ សំពត់ខ្លី ​បញ្ចេញជើងស្រឡូនវែង ពោពេពេញដោយភាពទាក់ទាញ និងមើលទៅកាន់តែក្មេងជាងវ័យ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត រូបភាពមួយនេះ របស់​ Joey Wong ក៏ទទួលបាននូវការសរសើរយ៉ាងខ្លាំង ពីទស្សនិកជន តៅលើសម្រស់ដ៏ស្រស់ស្អាត ដែលមិនគួរឱ្យជឿ និងនៅតែអាចរក្សាបានរាងស្ដង់ដារ ក្នុងវ័យ ៥៥ឆ្នាំ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]