សេអ៊ូល៖​ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ៣ ខែមីនា តារាសម្ដែងស្រី Seo Ye Ji  កំពុងប្រឈមមុខនឹងការរិះគន់តាមប្រព័ន្ធអ៉ីនធឺណែត ដោយសារតែមានជម្លោះជាមួយអ្នកជិតខាងរបស់ឪពុកម្តាយនាង។

កាលពីដើមសប្តាហ៍នេះ អ្នកនិយមលេងបណ្តាញសង្គម អនាមិកម្នាក់ដែលអះអាងថា ពួកគេជាអ្នកជិតខាងនឹងឪពុកម្តាយរបស់តារាស្រីរូបនេះ បានបង្កើតការបង្ហោះដ៏វែងមួយ ដោយរៀបរាប់លម្អិតអំពីឧប្បត្តិហេតុជាច្រើនរវាងពួកគេ និងគ្រួសាររបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកលេងអ៉ីនធឺណែតអនាមិកដែលតំណាងឲ្យលោក «A» បាននិយាយថា៖

លោក «A»

បន្ទាប់មកតាមប្រភពដដែល លោក «A» បានបន្តទៀតថា Seo Ye Ji បានទៅលេងផ្ទះឪពុកម្តាយរបស់នាងប្រហែល ៣ ដងក្នុងមួយសប្តាហ៍ ប៉ុន្តែរាល់ពេល ដែកនាងបានចតរថយន្តរបស់នាង នាងតែងតែចតនៅមុខរថយន្តរបស់អ្នកដទៃ ដើម្បីកុំឱ្យពួកគេចេញបាន។

យ៉ាងណាមិញ ក្រោយពីបញ្ហានេះ បានកើតឡើងភ្លាមៗ អ្នកតំណាងរបស់ Seo Ye Ji បានបញ្ជាក់ថា ផ្នែកខ្លះនៃការអះអាងរបស់ លោក A គឺជាការពិត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាងរូបនេះ ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖

  អ្នកតំណាងរបស់ Seo Ye Ji

ស្របពេលជាមួយគ្នានេះដែរ Seo Ye Ji កំពុងតែរៀបចំខ្លួនដើម្បីត្រលប់មកសម្តែងជាមួយនឹងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN «Eve» បន្ទាប់ពីបាត់មុខអស់រយៈពេលមួយឆ្នាំ។ ទាក់​ទង​នឹង​ការ​វិល​វិញ​របស់​នាង ថ្មីៗ​នេះ​បាន​ផ្ញើ​លិខិត​សុំទោស​ជា​សាធារណៈ​ចំពោះ​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​អតីត​មិត្ត​ប្រុស Kim Jung Hyun៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]