អូស្ត្រាលី៖ ស្របពេលដែលប្រទេសអ៊ុយក្រែងកំពុងតែប្រឈមមុខទៅនឹងស.ង្គ្រា.ម រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានអនុម័តទិដ្ឋាការជាង ១,០០០ សម្រាប់ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនដោយការលុកលុយរបស់រុស្សី តាមព័ត៍មានបង្ហាញថាអ្នករស់នៅអ៊ុយក្រែនជាច្រើននឹងមកដល់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍នេះ។
ដោយឡែក ជនជាតិអ៊ុយក្រែនដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរមកជ្រកកោនក្នុងអូស្រ្តាលី និងទទួលបានទិដ្ឋាការបណ្តោះអាសន្ន រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងអូស្ត្រាលីបានរហូតដល់ ១២ ខែក្នុងនាមជាអ្នកទេសចរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Alex Hawke បានបញ្ជាក់ថា ជនជាតិអ៊ុយក្រែនទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីដែលមានទិដ្ឋាការផុតកំណត់ត្រឹមថ្ងៃទី ៣០ ខែមិថុនា នឹងត្រូវបានផ្តល់ការពន្យារពេលបន្ថែម ដោយស្វ័យប្រវត្តិសម្រាប់រយៈពេលប្រាំមួយខែ។ ចំពោះអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នភាគច្រើន មិនមានសិទ្ធិធ្វើការងារ ឬជំនួយផ្នែកវេជ្ជសាស្ត្រទេ ដូច្នេះអង្គការសហគមន៍កំពុងតែជំរុញឱ្យរដ្ឋាភិបាលធ្វើការលើកលែង ដើម្បីអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែនមានការងារធ្វើ។
យ៉ាងណាមិញ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រជាជនអូស្ត្រាលីបានបង្កើតមូលនិធិបរិច្ចាគប្រាក់ជាង ៩២០,០០០ដុល្លារ ដល់កម្មវិធីបណ្តឹងឧទ្ធរណ៍វិបត្តិអ៊ុយក្រែន ដែលនេះអាចមានដំណោះស្រាយឆាប់ៗនេះ ក្នុងការទាមទាររបបផ្តល់អាហារ ទឹកស្អាត កន្លែងសម្រាក និងជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនភៀសខ្លួន៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]