រុស្ស៊ី÷ ស្របពេលដែលការប្រឈមមុខដាក់គ្នា ដែលកើតចេញពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនកំពុងបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីពេលថ្មីៗនេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ បន្ទាប់ពីប្រធានាធិបតីបារាំងនិងរុស្ស៊ីបាននិយាយតាមទូរស័ព្ទ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ នូវគោលដៅរបស់ខ្លួនយ៉ាងដូច្នេះថា រុស្ស៊ីនឹងសម្រេចគោលដៅយោធារបស់ខ្លួននៅអ៊ុយក្រែន ទោះមានអ្វីកើតឡើងក៏ដោយ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងអ៊ុយក្រែននិងរុស្សីមានរយ:ពេល៩ថ្ងៃហើយ ដោយសង្រ្គាមនេះបានផ្តើមឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២មកម្ល៉េះ ខណ:ដែលជនភៀសខ្លួនអ៊ុយក្រែនបានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីបារាំងនិងរុស្ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]