ថៃ៖ គឺជាចំណងមិត្តភាពដ៏ស្និទ្ធស្នាលមួយ រវាងតារាសម្ដែងប្រុសស្រី នាង Toey Jarinporn និង លោក Alex Rendell ដែលបច្ចុប្បន្ននេះ អ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្តភក្តិ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងខ្លាំង បើទោះបីជាអតីតកាលពីមុន អ្នកទាំងពីរធ្លាប់ជាគូស្នេហ៍នឹងគ្នាក៏ដោយ។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាប្រុសស្រីទាំងពីររូបនេះ ក៏បានបង្ហាញខ្លួនជាមួយគ្នាសាជាថ្មី ដោយបានចូលរួមធ្វើការងារ ក៏ដូចជាសកម្មភាពរួមគ្នាជួយដល់បរិស្ថាន ព្រមទាំងបាន​ជួយ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​ធម្មជាតិ​យ៉ាងសប្បាយ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅក្នុងនោះ លោក Alex ថែមទាំងបានបង្ហោះរូបភាពជាមួយនឹង Toey ដែលបានបញ្ចេញសកម្មភាពដ៏ស្និទ្ធស្នាល ព្រមទាំងអាចបញ្ជាក់បានថា មិត្តភាព​រវាង​អ្នក​ទាំង​ពីរ ​គឺ​ពិតគួរ​ឱ្យ​ស្រលាញ់​បំផុត ខណៈដែលអ្នកគាំទ្រជាច្រើន បានចូលមកបង្ហាញពីការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងល្អរបស់អ្នកទាំងពីរគ្រប់ៗគ្នា៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Toey 
Toey 
Toey 
Toey និង Alex
Toey និង Alex
Toey និង Alex
Toey និង Alex
Toey និង Alex
Toey និង Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]