បរទេស៖ កាលពីថ្មីៗកន្លងទៅនេះ តារាម៉ូដែលមីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានប្រកាសដោះលែងពីព.ន្ធ.នា.គារ ដែលដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។ 

គួរបញ្ជាក់ផងដែរថា លោក Paing Takhon គឺជា តារាម៉ូដែលលំដាប់ជួរមុខមួយរូបនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន មានការពេញចិត្ត និងកោតសរសើរទៅលើរូបរាងដ៏ស្រស់សង្ហារបស់លោក ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បន្ទាប់ពីត្រូវបានដោះលែង ដោយជាប់ឃុំក្នុងព.ន្ធ.នា.គារ ប្រមាណជា ៣ ខែមកនេះ រូបលោកក៏បានត្រឡប់មករករស់នៅក្នុងសភាពធម្មតាវិញ តែក៏ត្រូវបានមនុស្សជាច្រើន មើលឃើញពីភាពខុសប្លែកទាំងនេះ។

នៅក្នុងនោះ ស្របពេល បង្ហាញខ្លួនតាមរយៈវីដេអូខល សម្រស់របស់លោក ក៏បានបង្ហាញឡើង ដែលធ្វើឲ្យហ្វេនៗពិតជាមិននឹកស្មានដល់ថា មុខមាត់របស់តារាម៉ូដែលរូបនេះ ពិតជាប្រែប្រួលខ្លាំង និងធ្វើឲ្យមើលទៅសម្រស់កាន់តែធ្លាក់ចុះ ខណៈដែលហ្វេនៗមួយចំនួនបានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងផងដែរ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Paing Takhon
Paing Takhon
Paing Takhon
Paing Takhon
Paing Takhon
សម្រស់ Paing Takhon​ ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]