ភ្នំពេញ៖ ថ្ងៃទី ០៤ ខែមីនា ២០២២ ពេលវេលាដែលអតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងបំផុតនោះបានមកដល់ហើយ! មិនឱ្យរង់ចាំយូរ ដាក់លក់ផ្លូវការជាឈុតធំតែម្តង ទាំងស្មាតហ្វូនដ៏ល្អឯក និងកំពូលថេប្លេតប្រចាំឆ្នាំ 2022 ! ក្រុមហ៊ុន សាមសុង បានដាក់លក់ផ្លូវការនូវស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី ដែលបំពាក់មកជាមួយនឹង៖ ប៊ិកវេទមន្ត S-Pen (សម្រាប់តែ Galaxy S22 Ultra), កំពូលថាមពលថ្មអាចប្រើបានទៅដល់ 2 ថ្ងៃ, កំពូលបន្ទះឈីបជំនាន់ចុងក្រោយមានល្បឿនលឿនបំផុត (Snapdragon 8 Gen1) និងបច្ចេកវិទ្យា (Nightography) កំពូលអ្នកជំនាញថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលរាត្រី ក៏ដូចជាកម្មវិធីប្រូម៉ូសិនអស្ចារ្យ និងថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតប្រចាំឆ្នាំ 2022 ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 អតិថិជន សាមសុង ទាំងអស់ទូទាំងប្រទេសគ្រាន់តែទិញស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ2022 Galaxy S22 Ultra, Galaxy S22+Galaxy S22 នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសដូចជា៖

* បង់រំលស់គ្មានការប្រាក់ (ការប្រាក់ 0%) រយៈពេល 9 ខែ ជាមួយនឹង Aeon។
* ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងចំនួន 52 សប្តាហ៍! (ចាប់ពីថ្ងៃ 4 ដល់ 31 ខែមីនា)។

ដោយឡែកសម្រាប់អតិថិជនដែលនិយម និងកំពុងត្រូវការកំពូលថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតបំពាក់បច្ចេកវិទ្យាទើបចុងក្រោយបំផុតប្រចាំឆ្នាំ2022 ក៏អាចរកទិញបានតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលនៅជិតលោកអ្នកទាំងអស់ទូទាំងប្រទេសបានផងដែរ។

អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត សូមប្រញាប់រួសរាន់ឡើង ព្រោះកម្មវិធីប្រូម៉ូសិនមានកំណត់…! បើចង់ទិញ ឬចង់ភ្លក់នូវកំពូលបទពិសោធន៍នៃកំពូលបច្ចេកវិទ្យាថ្មីទំនើបអស្ចារ្យជំនាន់ចុងក្រោយបំផុតប្រចាំឆ្នាំ2022 គឺទិញពេលឥឡូវនេះតែម្តងទៅ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕         

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]