រាជធានីភ្នំពេញ៖ នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២២ ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិសិង្ហបុរី បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន ជាមួយក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈកិច្ចសហការនេះ រាល់អាជីវករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការទិញទីតាំងស្តង់ដែលស្ថិតនៅក្នុងផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានទីតាំងនៅក្នុង(ជិតផ្សារទំនើប AEON II)ស្ថិតនៅខណ្ឌសែនសុខ នឹងអាចស្នើសុំឥណទានពីធនាគារ ហ្វីលីព ជាមួយនឹងអត្រាការប្រាក់ពិសេសផងដែរ។
មានវត្តមាននៅក្នុងកម្មវិធីចុះហត្ថាលេខាលើកិច្ចសហការ ដែលប្រារព្ធធ្វើនៅផ្សារសហគមន៍ ហ្រ្គីនម៉ល លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖
លោក ចាន់ ម៉ាច មានប្រសាសន៍បន្ថែមថា៖
លោក សោម កែវម៉ាលីដា (អេនឌី) នាយកប្រតិបត្តិក្រុមហ៊ុន មាស ប្រផឹធី បានមានប្រសាសន៍ថា៖
អាជីវកររបស់ផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានបំណងស្នើសុំឥណទានពីធនាគារ ហ្វីលីព អាចធ្វើការទំនាក់ទំនងតាមរយៈបុគ្គលិករបស់ក្រុមហ៊ុន មាស ប្រផឹធី ០១២ ៧៥ ៧៨ ០៨/០១៥ ៧៥ ៧៨ ០៨ ឬធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕
អំពីក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក
ក្រុមហ៊ុន មាស ប្រផឹធី ជាអ្នកជំនាញផ្នែកអភិវឌ្ឃន៏អចលនទ្រព្យ លក់ និងជួល ជាពិសេសការសាងសង់ ផ្សារសហគមន៏ ផ្សារលក់បោះដុំ លក់រាយទូរសព្ទ គ្រឿងទូរសព្ទ និងផ្សារបោះដុំបន្លែ ផ្លែឈើ។
អំពីធនាគារ ហ្វីលីពធនាគារ ហ្វីលីព ភីអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងផលិតផលជាច្រើនប្រភេទដែលបម្រើដល់អតិថិជនសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងបុគ្គល។ ធនាគារ ជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៨០សាខាទូទាំងប្រទេស។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]